សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 24, 2011

ជន​បរទេស​​បាន​គាំង​បេះដូង​ស្លាប់​​ម្នាក់​ទៀត​​ក្នុង​ផ្ទះ​សំណាក់

 ជនបរទេសម្នាក់បាន​ស្លាប់នៅក្នុងបន្ទប់​លេខ​២០៤ នៃផ្ទះសំណាក់​យីហោ​​កោះមាស មាន ទីតាំង ស្ថិតនៅ​ភូមិ៤ សង្កាត់​​លេខ​៤ ក្រុងព្រះសីហនុ កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃទី២១ វិច្ឆិកា។ សមត្ថ កិច្ច​ប៉ូលិស​ឲ្យដឹងថា ជន​បរទេស​ដែល​ស្លាប់​នេះ​ឈ្មោះ PERREN BERNARD ភេទប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ស្វ៊ីស ជាភ្ញៀវទេសចរ ចូល​មក​ស្នាក់​នៅ​កាលពីថ្ងៃទី១៣ វិច្ឆិកា។


 តាមបុគ្គលិក​ផ្ទះសំណាក់ម្នាក់និយាយថា នៅ​វេលាម៉ោង២រសៀល ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ​២០១១ ខណៈ​ ពេល​បម្រុងចូលរៀប​​ចំ​បន្ទប់​ក៏​ឃើញ​បុរស​ជន​បរទេសម្នាក់នេះ​ដេកស្លាប់​លើ​គ្រែទៅហើយ ​នៅពេលនោះពួកខ្លួនក៏បាន​រាយ​ការណ៍​ទៅ​ថៅកែ ហើយថៅកែក៏រាយការណ៍​បន្ត​ទៅសមត្ថ កិច្ច ប៉ូលិស។ លុះនៅវេលាម៉ោង​ប្រ​ហែល​៣​រសៀលប៉ូលិសបច្ចេកទេសនៃស្នង​ការ​ដ្ឋានខេត្ត បានចុះ មកធ្វើកោសល្យវិច័យ។


 ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ច​ប៉ូលិស និង​វេជ្ជបណ្ឌិត​ផ្នែកពិនិត្យសពបាន​ធ្វើការ​សន្និ ដ្ឋានជំហានដំបូងថា បុរស​ជន​ជាតិ​​ស្វ៊ីស​រូប​នេះ​មាន​ជំងឺទឹកនោមផ្អែម​រ៉ាំរៃជាយូរមកហើយ ជាហេតុ​ធ្វើឲ្យចលនាបេះដូងចុះខ្សោយជាអន្លើៗ ​ទើបធ្វើឲ្យគាំងបេះដូងស្លាប់តែម្តង។ ​សព​ត្រូវ​បាន​​រក្សាទុក រង់ចាំស្ថានទូតមក​ទទួល​យក​​បញ្ជូន​ត្រឡប់ទៅស្រុកកំណើតវិញ៕





កោះសន្តិភាព

No comments:

Post a Comment

yes