អគ្គិភ័យដែល ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពី វេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១១ បានបណ្ដាល ឱ្យផ្ទះប្រជា ពលរដ្ឋ ចំនួន៤ខ្នង ត្រូវឆេះខ្ទេច និង ផ្ទះប្រជា ពលរដ្ឋ ៤ខ្នងផ្សេងទៀត គ្រាន់តែឆេះរោល ដោយសារ តែក្រុម ពន្លត់អគ្គិភ័យជួយអន្ដរា គមន៍ទាន់ពេលវេលា ។
ទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ មិន ទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ ដែល បណ្ដាល ឱ្យមានអគ្គុិភ័យនេះទេ បើទោះបី ប្រជាពលរដ្ឋនៅក្បែរទីនោះ បាននិយាយថា មកពីផ្ទុះ ធុងហ្គាស ក៏ដោយ ។
ជាមួយគ្នានេះ ខណៈកំពុងកើតហេតុ នោះ គេសង្កេតឃើញអភិបាលខណ្ឌឫស្សី កែវ លោកឃ្លាំង ហួត និងមន្ដ្រីក្រោមឱវាទ រួមទាំងថ្នាក់ដឹកនាំសាលាខណ្ឌដូនពេញ បាន ចុះទៅដល់ទីនោះ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ផ្ទះ ប្រជាពលរដ្ឋ ៤ខ្នង ដែលឆេះខ្ទេចនោះ រួម មានម្ចាស់ផ្ទះទី១ ឈ្មោះចាន់ ផល្លី ,ទី២ ឈ្មោះ អៅ រី ,ទី៣ ឈ្មោះ ឌឹម ផល និងទី៤ ឈ្មោះហួ គា ។
មត្ថកិច្ចបានបន្ដថា អគ្គិភ័យនេះ ត្រូវ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ដើម្បី អន្ដរាគមន៍ ចំនួន១៤ គ្រឿង ប៉ុន្ដែបាញ់អស់ ១២គ្រឿង ហើយផ្ទះដែលឆេះនេះ គឺជាផ្ទះ ឈើសម្រាប់ជួល ៕
ពីគេហទំព័រ៖ ដើមអំពិល
No comments:
Post a Comment
yes