Thursday, November 3, 2011
ចូលទិញអីវ៉ាន់ភ្លេចចាក់សោទ្វារឡាន ចោរលួចកាបូបលុយ និងពេជ្រអស់ជាង១ម៉ឺនដុល្លារ
នារីម្នាក់បានស្រែកឆោ ឡោថា បានឃើញយុវជនម្នាក់លួចយក កាបូបចេញពីរថយន្ដរបស់នាង រួចឡើង ជិះម៉ូតូដែលបក្ខពួកបញ្ឆេះរង់ចាំហើយ ស្រេច ដោយនៅក្នុងកាបូបនោះមាន សម្ភារៈ និងគ្រឿងអលង្ការមានតម្លៃ សរុបជាង១ម៉ឺនដុល្លារ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបាន កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១ នៅមុខក្រុមហ៊ុនលក់ម្នាងសិលា យីហោ VTJ សាខាទី៤ ផ្ទះលេខ១៩១ នៅតាម បណ្ដោយផ្លូវ៥៩៨ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលអះអាងថាបានបាត់ កាបូបនិងរបស់របរឈ្មោះគាំ ដាវី ភេទ ស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ។
បើតាមសម្ដីនារីរងគ្រោះបានឱ្យដឹង ថា នៅមុនពេលកើតហេតុ នាងបានជិះ រថយន្ដម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-3158 ១គ្រឿង មានគ្នា៥នាក់ រួមទាំងឪពុកម្ដាយផង ។ ពេលជិះមកឈប់នៅមុខក្រុមហ៊ុនលក់ ម្នាងសិលា យីហោ VTJ សាខាទី៤ ក៏ ចូលទាំងអស់គ្នាទៅតថ្លៃរកទិញម្នាង សិលា ។ មួយសន្ទុះក្រោយមកស្រាប់ តែមានរថយន្ដដឹករបស់របរក្រុមហ៊ុន មកឈប់ពីក្រោយរថយន្ដរបស់នាង ហើយពេលនោះឃើញមនុស្ស២នាក់ជិះម៉ូតូសេ១០០កូរ៉េ ១គ្រឿងមិនចាំស្លាក លេខនៅអង្គុយលើម៉ូតូក្បែររថយន្ដនោះ តែនាងមិនបានចាប់អារម្មណ៍ទេ ។ នៅ ពេលតថ្លៃម្នាងសិលារួចហើយ ក៏បានឱ្យ ប្អូនស្រីរបស់នាងមកយកលុយនៅក្នុង រថយន្ដ ដើម្បីយកទៅឱ្យថ្លៃម្នាងសិលា ។ ខណៈពេលនោះប្អូនស្រីរបស់នាងបាន ទៅបើកទ្វាររថយន្ដយកកាបូប១នៅ សល់កាបូប១ទៀតនៅក្នុងរថយន្ដ ហើយ ក៏យកកាបូបនោះទៅឱ្យនាង ដោយភ្លេច បិទគន្លឹះទ្វាររថយន្ដ ។ នៅពេលនាង ក្រឡេកទៅមើលរថយន្ដក៏ស្រាប់តែ ឃើញមានយុវជនម្នាក់បានបើកទ្វារ រថយន្ដរបស់នាង ហើយយកកាបូបយួរ ដៃរត់ឡើងទៅជិះម៉ូតូដែលបក្ខពួករបស់ វាបញ្ឆេះរង់ចាំជាស្រេចជិះគេចខ្លួនធ្វើឱ្យ នាងភ័យស្រឡាំងកាំងក៏បានស្រែកថា ចោរៗ ហើយនៅពេលនោះក៏មានការ ភ្ញាក់ផ្អើលឡើង ។
នាងបានបន្ដទៀតថា របស់របរនៅ ក្នុងកាបូបដែលជនសង្ស័យយកទៅ បាត់នោះមានលុយចំនួន៩០ដុល្លារ, ខ្សែក ពេជ្រ១ខ្សែ,ចិញ្ជៀនពេជ្រ១វង់, នាឡិកា ដាំពេជ្រ១ខ្សែ, ខ្សែកមាស១ខ្សែ សរុប មានតម្លៃជាង១ម៉ឺនដុល្លារ ។
នៅពេលមានការភ្ញាក់ផ្អើលសមត្ថ កិច្ចបានចុះទៅដល់កន្លែងកើតហេតុក៏ បានឃាត់អ្នកបើករថយន្ដរបស់ក្រុមហ៊ុន VTJ ដែលឈប់ចតនៅពីក្រោយរថយន្ដ របស់ជនរងគ្រោះទៅសាកសួរនៅប៉ុស្ដិ៍ នគរបាលសង្កាត់ភ្នំពេញថ្មី ។
តាមសម្ដីរបស់អ្នកបើកបរឈ្មោះ ចាន់ ថុល ភេទប្រុស អាយុ២៤ឆ្នាំ មាន ស្រុកកំណើតនៅភូមិជ្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្ដព្រៃវែង ស្នាក់នៅផ្ទះ ជួលភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ បានឱ្យដឹងថា ខ្លួនមិនបានដឹង ថា មានមនុស្ស២នាក់បានលួចយក កាបូបពីក្នុងរថយន្ដរបស់នារីនោះទេ ព្រោះ នៅពេលដែលឈប់រថយន្ដរូបគេ បានយកឯកសារទៅក្នុងក្រុមហ៊ុន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើនេះ សមត្ថ កិច្ចកំពុងតែតាមស្រាវជ្រាវ ពីព្រោះ នៅកន្លែងកើតហេតុ ពុំមានសាក្សីណា បានឃើញ និងហ៊ានអះអាងបញ្ជាក់ ការពិតឡើយ ៕
ពីគេហទំព័រ៖ នគរវត្ត
Subscribe to:
Post Comments (Atom)


No comments:
Post a Comment
yes