សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

ប្តី​ចិត្ត​មា​ប្រើ​អំពើ​ហឹង្សា​កាប់​ប្រពន្ធ​បួន​បុ័ង​តោ​យ៉ាង​ធ្ងន់​ធ្ងរ


  ស្រី្តវ័យ​ ​៤៩​ ឆ្នាំ​ ​ម្នាក់​ត្រូវ​រង​របួស​យ៉ាង​ធ្ងន់​ចំនួន​ ​៤ ​កាំបិត​ ​ដោយ​សារ​ប្តី​ប្រើ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ដោយ​ទាញ​កាំបិត​បុ័ង​តោ​កាប់​ប្រពន្ធ​យ៉ាង​សាហាវ​ ​ព្រោះ​ប្រពន្ធ​រៀប​ចំ​បាយ​ទឹក​អោយខ្លួនពុំ​ទាន់​ពេលកំពុងឃ្លាន​ ​ផ្គាប់​ចិត្ត​ខ្លួនមិន​ត្រូវ​។​ 


 ហេតុការណ៍​ដ៏​ឃោរ​ឃៅ​នេះ​ ​បាន​ធ្វើ​អោយ​អ្នក​ភូមិ​ឆោរ​ឡោ​ឡើ​ង ​ខ្លះ​បាន​រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​អោយ​ជួយ​អន្តរា​គមន៍​ចាប់​បុរស​ជា​ប្តី​នោះ​បាន​ភ្លាម​ៗ​ ​ពេល​ដែល​បុរស​នោះ​កំពុង​កាប់​ប្រពន្ធ​ ​នៅ​វេលា​ម៉ោង​ ​៣​ ​រសៀល​ ​ថ្ងៃទី​២៤​ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ ​នៅ​ផ្ទះ​ប្តី​ប្រពន្ធ​ខាង​លើ ​ស្ថិត​នៅ​ក្នុង​ភូមិ​ប្រសូត្រ​ ទី​១​ ​ឃុំ​កណ្តៀង​រាល​ ​ស្រុក​ស្វាយ​ទាប​ ​ខេត្ត​ស្វាយ​រៀង​។​ ​


 ស្រ្តី​រង​គ្រោះ​ដោយ​កាំបិត​បុ័ង​តោ​របស់​ប្តី​នេះ​ឈ្មោះ​ ​ហ៊ី ​សារ៉ុន​ ​អាយុ​ ​៤៩​ ​ឆ្នាំ​ ​រង​របួស​ត្រូវ​ដៃ​ស្តាំ​ចំនួន​ ​២​ ​កាំបិត​ ​ដៃ​ឆ្វេង​ ​១​ ​កាំបិត​ ​ក្បាល​ខាង​ស្តាំ​ ​១​ ​កាំបិត​ ​ផុង​លលាដ៍​សន្លប់​ក្នុ​ង​ថ្លុក​ឈាម​ ​កុំ​តែ​បាន​សមត្ថ​កិច្ច​មក​ជួយ​ទាន់​ពេល​ ​កុំ​អី​ត្រូវ​ប្តី​ចិត្ត​សាហាវ​នេះ ​កាប់​អោយ​ស្លាប់​ពុំ​ខាន​ឡើយ​។​ ​ចំណែក​ប្តី​ចិ​ត្ត​មា​កាប់​ប្រពន្ធ​នោះ ​ឈ្មោះ ​ឡឹ​ក​ ​ហាយ​ ​អាយុ​ ​៥២​ ឆ្នាំ​ ​ជន​ជាតិ​វៀត​ណាម ​កាន់​អត្ត​សញ្ញាណ​ប័ណ្ណ​ខ្មែរ​ ​មាន​មុខ​របរ​ជា​ពេទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ ​មាន​ទីលំ​នៅ​ភូមិ​ឃុំ​ខាង​លើ​។​ 


 តាម​ប្រភព​ពត៌មាន​ពី​អ្នក​ភូមិ​បាន​អោយ​ដឹ​ង​ថា​ ​មុន​ពេល​កើត​ហេតុ​ ​គេ​ឃើញ​បុរស​ជា​ប្តី​មក​ពី​ដើរ​ចាក់​ថ្នាំ​អោយ​គេ​នៅ​តាម​ភូមិ​ ​លុះ​មក​ដល់​ផ្ទះ​ក្នុង​ភាព​ស្រវឹង​ផង​នោះ​ ​ក៏​បាន​ប្រើ​ប្រពន្ធ​អោយ​រៀប​បាយ​អោយ​ហូប​ ​ស្រាប់​តែ​ពេល​នោះ​អ្នក​ភូមិ​ក៏​លឺ​មាន​សំលេង​ប្រពន្ធ​ត​មាត់​ ​មួយ​ម៉ាត់​ពីរ​ម៉ាត់​ ​ធ្វើអោយប្តី​ផ្ទុះ​កំហឹង​ ​រត់​ទៅ​ទា​​​ញ​យក​កាំបិត​បុ័ង​តោ​កាប់​ប្រពន្ធ​យ៉ាង​សាហាវ​ដូច​មាន​គំនុំ​ពី​កាល​ណា​មក​អញ្ជឹង​។​ ​បច្ចុប្បន្ន​ស្រ្តី​រង​គ្រោះ​ដែល​ត្រូវ​ប្តី​កា​ប់​នោះ​ ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង​ ​ចំណែក​ប្តី​ចិត្ត​សាហាវ​នោះ ​ត្រូវ​សមត្ថ​កិច្ច​ធ្វើការ​ឃាត់​ខ្លួន​ ​និង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​។​






សង្គម

No comments:

Post a Comment

yes