សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

១៥នាក់ស្លាប់ និង៤១នាក់ រងរបួស នៅ អ៊ីរ៉ាក់

មនុស្សរហូតដល់ ១៥នាក់ ត្រូវសម្លាប់ និង៤១នាក់ផ្សេងទៀត រងរបួសក្នុងការវាយប្រហារធំៗ ពីរកន្លែងនៅចំកណ្តាល នៃប្រទេស អ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅនេះ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីប្រចាំតំបន់ ។
យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១នេះ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ កម្មករចំនួន៨នាក់ត្រូវសម្លាប់ និង១៣នាក់ផ្សេង ទៀតរងរបួស នៅពេល​មាន​ការបំផ្ទុះគ្រាប់បែក នៅតាមដងផ្លូវក្បែររថយន្តក្រុង ខណៈដែលរថយន្តនេះកំពុងធ្វើដំណើរ ក្នុងតំបន់ អាបូ ក្រៃប ដែលមានចម្ងាយ ប្រមាណជា ២០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង បាកដាដ។ 
​នេះបើយោងតាមប្រភពព័ត៌មាន ពីមន្ត្រីប៉ូលិសប្រចាំតំបន់ រាយការណ៍ប្រាប់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ក្នុងលក្ខណៈអនាមិក។
ពីដំបូងឡើយ ប្រភពព័ត៌មាន បានបង្ហាញថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានអ្នកស្លាប់​ចំនួន​៧នាក់ និង១៣នាក់ផ្សេងទៀត រងរបួស ហើយក៏បានបំផ្លាញ រថយន្តផងដែរ។ ការវាយប្រ​ហាររបស់​ក្រុមបះបោរ បានបន្តកើតឡើង ម្តងទៀតក្នុងតំបន់ ស៊ូននី អារ៉ាប់ ក្នុងតំបន់ភាគខាងលិច ទីក្រុងបាក​ដាដែលបណ្តាលឲ្យ មានជនរងគ្រោះជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា អំពើហិង្សាបានបន្តកើតឡើង ក្នុងទីក្រុងប្រទេស អ៊ីរ៉ាក់ បើទោះបីជាមានការថយចុះ ចាប់តាំងពីឆ្នាំ២០០៦ និងឆ្នាំ២០០៧ ក្តី ៕

No comments:

Post a Comment

yes