សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

បី​នាក់​ស្លាប់ ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​​ក្រោយ​ផឹក​ស្រា​បី​ថ្ងៃ​ជាប់​គ្នា

 មនុស្ស​ ៣​នាក់​បាន​ស្លាប់ និង​ម្នាក់ បាន​​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​ក្នុង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប បណ្ដាល​មក​ពី​ការ​ផឹក​ស្រា ៣​ថ្ងៃ​ជាប់​គ្នា​ដោយ​ពុំ​មាន​ហូប​ចុក​ចំណី ប៉ុន្តែ អាជ្ញាធរ​បាន​ហាម​ឃាត់​ការ​ផលិត​ស្រា​នៅ​ក្នុង​​ភូមិ​មួយ​រយៈ ដើម្បី​ស្រាវ​ជ្រាវ​ហេតុ​ផល​ពិត​ប្រាកដ​ថា តើ​​គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​ពុល​ស្រា ឬ​ក៏​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​ក្រុម​មន្ត្រី​នៅ​ថ្ងៃ​អាទិត្យ​នេះ។
លោក មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា គេ​ពិបាក​វាយ​តម្លៃ​ណាស់​ថា តើ​អ្នក​ភូមិ​ទាំង​នោះ​ស្លាប់​ដោយសារ​ពុល​ស្រា ឬ​ដោយសារ​តែ​ពួកគេ​ផឹក​ស្រា​រយៈ​ពេល ៣​ថ្ងៃ​ជាប់​គ្នា​ដោយ​គ្មាន​ហូប​អាហារ​អី​សោះ។
លោក​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​៖ «ពួកគេ​ផឹក​ស្រា​ស​ដោយ​គ្មាន​ហូប​អាហារ​អស់​រយៈ​ពេល ៣​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ពីព្រោះ​តែ​ពួកគេ​ពុំ​មាន​ការងារ​ធ្វើ ដូច្នេះ ជា​បឋម​ យើង​គិត​ថា ពួកគេ​ឈឺ​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ស្លាប់»។



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes