សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

សមាគម​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ស្វែង​រក​ជំនួយ​​ពី​រដ្ឋាភិបាល

 សមាគម​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​លិខិត​​ទៅ​កាន់​ស្ថាប័ន​ចំនួន ៤ នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​នោះ​អន្តរាគន៍​​នាំ​យក​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​ម្នាក់ ឲ្យ​វិល​ទៅ​កាន់​វត្ត​អារាម​របស់​ព្រះ​អង្គ និង​ស្វែង​រក​យុត្តិធម៌​សម្រាប់​ព្រះ​អង្គ ក្រោយ​ពី​ព្រះ​សង្ឃ​អង្គ​នោះ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​វត្ត​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។
ប្រធាន​សមាគម​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម លោក ខាន់ សុផាណារិទ្ធ ដែល​ក៏​ជា​តំណាង​នៃ​អង្គការ​ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​​នៅ​កម្ពុជា​ផង​នោះ បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​ជាតិ និង​​សម្ដេច​សង្ឃរាជ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​កន្លង​មក​នេះ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ជួយ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​មុនីវ័ន្ត បាន​វិល​ត្រឡប់​ទៅ​អារាម​របស់​ព្រះ​អង្គ​វិញ។
ព្រះ​តេជគុណ ជា សុវណ្ណាភូមិ ព្រះចៅ​អធិការ​វត្ត​មុនីវ័ន្ត ស្ថិត​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​វត្ត​ទាំង​បង្ខំ​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ ដោយ​ពុំ​មាន​ហេតុ​ផល​អ្វី​សោះ។



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes