សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 1, 2011

សាលារាជធានីភ្នំពេញមិនអនុញ្ញតអោយប្រជាពលរដ្ឋបឹងកក់ហែរក្បួនរឿងដី១២.៤៤ហិកតានៅ ថ្ងៃទី២ វិច្ឆិកា ទេ


ការដើរហែរក្បួនរបស់ប្រជាពលរដ្ឋបឹងកក់ នាពេលកន្លងមក

ការដង្ហែរក្បួនក្នុងរាជធានីភ្នំពេញរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់មិនបានសាលារាជធានីភ្នំពេញអនុញ្ញាតអោយធ្វើការហែរនោះទេ ដោយលើកហេតុផលថា​ ការទាមទាររបស់ប្រជាពលរដ្ឋជារឿង​
ដដែលៗ។ នេះបើតាមការអោយដឹងរបស់ប្រជាពលរដ្ឋនៅរសៀលថ្ងៃទី៣១ តុលា ។

លិខិតរបស់សាលារាជធានីភ្នំពេញដែលចុះហត្ថលេខាដោយលោក លី សាវ៉េត នាយករដ្ឋបាល
សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៨ តុលា បានប្រាប់ទៅប្រជាពលរដ្ឋបឹងកក់វិញថា ចំពោះការ
ជូនដំណឹងអំពីការដង្ហែរក្បួនជុំវិញរាជធានីភ្នំពេញចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១១
របស់ប្រជាពលរដ្ឋ(បឹងកក់)នោះសាលារាជធានីភ្នំពេញមិនអនុញ្ញាត។ ពីព្រោះការទាមទារនេះជា
ហេតុផលដដែលៗ ដែលសាលារាជធានីភ្នំពេញបានជូនដំណឹងជាច្រើនសាររួចមកហើយចំពោះ
ទីតាំងទំហំដី១២.៤៤ហិកតា​មានក្នុងផែនទីឧបសម្ព័ន្ធទី១ ភ្ឆាប់ជាមួយអនុក្រឹតលេខ១៨៣អនក្រ
បក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ដែលមាននិយាមការច្បាស់លាស់ ហើយដែលអាចរកមើ
លតាមរយៈគេហទំព័ររបស់សាលារាជធានីភ្នំពេញ។

ការឆ្លើយតបរបស់សាលារាជធានីភ្នំពេញមិនអនុញ្ញាតអោយប្រជាពលរដ្ឋបឹងកក់ហែរក្បួននាថ្ងៃទី
០២ ដល់ថ្ងៃទី០៤ វិច្ឆិកា ខាងមុខនេះពីបញ្ហាទាមទារអោយមន្ត្រីក្រសួងដែលពាក់ព័ន្ធបង្ហាញពីទំ
ហំដី១២.៤៤ហិកតា ដែលលោក ហ៊ុន សែន បានផ្តល់ប្រទានកម្មអោយប្រជាពលរដ្ឋនៅតំបន់​
បឹងកក់ ជាពិសេសសុំអោយលោក ហ៊ុន សែន ជួយអន្តរាគមន៍ផងដែរពីបញ្ហានេះ គឺបន្ទាប់ពី
ប្រជាពលរដ្ឋបានដាក់លិខិតជូនដំណឹងហែរក្បួនទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៦ 
តុលា ឆ្នាំ២០១១។

ប្រជាពលរដ្ឋបានអោយដឹងថា បើសាលារាជធានីភ្នំពេញមិនអនុញ្ញាតអោយហែរក្បួននៅថ្ងៃទី០២
ដល់ថ្ងៃទី០៤ វិច្ឆិកា ខាងមុខនេះ ពួកគាត់មិនធ្វើទេ​ ពីព្រោះនៅថ្ងៃទី០២ វិច្ឆិកា សាលាដំបូងរាជ
ធានីភ្នំពេញបានចេញដីកាកោះហៅប្រជាពលរដ្ឋតំបន់បឹងងកក់អោយចូលខ្លួនដើម្បីធ្វើការសាក
សួរពីបញ្ហាបណ្តឹងរបស់មេធាវី សួង សុផល ដែលបានប្តឹងប្រជាពលរដ្ឋពីបទបរិហារកេរ្តិ៍។ ហេតុ
ដូច្នេះហើយពួកគាត់នាំគ្នាទៅប្រមូលផ្តុំនៅមុខតុលាការដើម្បីជួយលើកទឹកចិត្តអ្នកដែលចូលទៅ
ក្នុងតុលាការ និងជាពិសេសខ្លាចមានការចាប់ខ្លួនប្រជាពលរដ្ឋនៅពេលចូលទៅក្នុងតុលាការ៕

No comments:

Post a Comment

yes