សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 1, 2011

ព្រះតេជគុណ យឿង ដារា ជាប់ជាប្រធានសម្ព័ន្ធសមណនិស្សិត និស្សិត ខ្មែរកម្ពុជាក្រោមសម្រាប់អាណត្តិថ្មី

 សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ធ្វើមហាសន្និបាតលើកទី៤របស់ខ្លួនដើម្បីជ្រើសរើស
អ្នកដឹកនាំសម្រាប់អាណត្តិថ្មីនារសៀលថ្ងៃទី៣០ តុលា ឆ្នាំ២០១១ នៅវត្តអង្គតាមិញ ដោយមានការ
ចូលរួមពីថ្នាក់ដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាផងដែរ។

 នៅក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំសម្រាប់អាណត្តិថ្មីដែលមានរយៈពេល៣ឆ្នាំ មានបេក្ខជន
៦នាក់ឈរឈ្មោះដោយក្នុងនោះមានដូចជា៖
១ ព្រះតេជគុណ យឿង ដារា ទទួលបានសម្លេងគាំត្រ៣១លើ៨៦សម្លេង។
២ ព្រះតេជគុណ កែ អ៊ុក ២៩លើ៨៦សម្លេង។
៣ ព្រះតេជគុណ សំ សុជាតិ ៨លើ៨៦សម្លេង។ 
៤ កញ្ញា ពៅ កេសរ ៨លើ៨៦សម្លេង។
៥ ព្រះតេជគុណ ទៀង សមប្រសិដ្ឋ ៥លើ៨៦សម្លេង។
៦ ព្រះតេជគុណ ហ៊ាន ហូយ ទទួលបាន៣សម្លេងលើ៨៦។

 បន្ទាប់ពីការបោះឆ្នោតរួចគណៈកម្មាធិការសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម​បានប្រ
កាសតែងតាំង ព្រះតេជគុណ យឿង ដារា ជាប្រធានដឹកនាំសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរ
កម្ពុជាក្រោម។ 

No comments:

Post a Comment

yes