សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

ញ្ញត្តិធ្វើឲ្យរាជធានីភ្នំពេញជាតំបន់គ្មានការបណ្តេញចេញត្រូវបានដាក់ទៅលោ ក កែប ជុតិមា

 ប្រជាពលរដ្ឋដែលមកពីតាមសហគមន៍នានាក្នុងរាជធានីភ្នំពេញប្រមាណជិត១០០នាក់បានមក
ធ្វើការប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី០២ វិច្ឆិកា ដើម្បីយកញ្ញត្តិដាក់
ជូនអភិបាលក្រុង ស្តីពីរាជធានីភ្នំពេញជាតំបន់គ្មានការបណ្តេញចេញ។

ញ្ញត្តិធ្វើអោយរាជធានីភ្នំពេញជាតំបន់គ្មានការបណ្តេញចេញដែលបានដាក់អោយលោក កែប ជុតិមា
អភិបាលសាលារាជធានីភ្នំពេញ មានចំនួនស្នាមមេដៃ និងហត្ថលេខាប្រជាពលរដ្ឋមកពីតាម
សហគមន៍នានាក្នុងរាជធានីភ្នំពេញនិងរួមមានទាំងជនបរទេសផងដែរនោះមានចំនួន១២៥៣នាក់
ស្នាមមេដៃ និងហត្ថលេខា។ ដែលញ្ញត្តិនេះគឺជាផ្នែកមួយនៃការធ្វើយុទ្ធនាការជាសាកលនៃ
ទិវាសិទ្ធិលំនៅដ្ឋានពិភពលោកដែលចាប់ផ្តើមពីថ្ងៃទី១៥ កញ្ញា ដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០១១។

 នៅក្នុងញ្ញត្តិប្រជាពលរដ្ឋបានសម្តែងក្តីកង្វល់របស់ពួកគាត់ចំពោះបញ្ហាបណ្តេញចេញចេះតែបន្ត ដែលសហគមន៍នានានៅរាជធានីភ្នំពេញកំពុងតែប្រឈមនាបច្ចុប្បន្ន។ ដោយបានលើកឡងថា 
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញច្រើនជាង១០ភាគរយត្រូវបានភៀសខ្លួនចេញក្នុងរយៈពេល២
ទសវត្សចុងក្រោយនេះ។ ដោយសារតែតម្លៃដីធ្លីឡើងថ្លៃកប់ពពកប្រជាពលរដ្ឋចំនួន១៥០០០០នាក់
គ្មានជម្រក។ ហើយនៅក្នុងករណីខ្លះធ្វើអោយមានការឈឺចាប់យ៉ាងខ្លាំងនៅពេលបានឃើញលំនៅ
ដ្ឋាននិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនត្រូវបានគេបំផ្លាញដោយប្រើប្រាស់គ្រឿងចក្រកំទេច។

 ញ្ញត្តិដដែលបានបន្តថា ការបណ្តេញចេញនៅរាជធានីភ្នំពេញធ្វើអោយកើតឡើងការរំលោភ
សិទ្ធិមនុស្ស និងផលប៉ះពាល់សង្គមកាន់តែមានការរីករាលដាល។ ដោយពួកគាត់សូមអំពាវនាវ
ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអភិបាលសាលារាជធានីភ្នំពេញបញ្ចប់ការអនុវត្តបណ្តេញចេញ
ដែលជារូបភាពមិនចាំបាច់ក្នុងកិត្តិយសអន្តរជាតិស្តីពីទីក្រុង និងដើម្បីបញ្ចប់ការប្រើប្រាស់បណ្តេ
ចេញក្នុងទីក្រុង ហើយនាំមកនូវសករាជថ្មីមួយសម្រាប់ទីក្រុងដល់ពិតប្រាកដសម្រាប់ទាំងអស់គ្នា
និងដើម្បីប្រកាសទិក្រុងគ្មានការបណ្តេញចេញ។ប្រជាពលរដ្ឋបានអោយដឹងថា ញ្ញត្តិរបស់ពួកគាត់
ត្រូវបានមន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញបានទទួលយក ដោយគេសន្យាថា និងបញ្ឆូនទៅថ្នាក់
លើរបស់គេ ដើម្បីបញ្ឆូនទៅលោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ។ ប៉ុន្តែចំពោះការ
ឆ្លើយតបយ៉ាងណានោះនៅមិនទាន់ដឹងទេ។

 ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន៩ក្នុងរាជធានីភ្នំពេញដែលមានស្នាមមេដៃ និងហត្ថលេខាក្នុង
ញ្ញត្តិមានដូចជា សហគមន៍បឹងកក់ អតីតប្រជាពលរដ្ឋបឹងកក់ ទួលរ៉ាដា(នៅភ្នំពេញថ្មី) 
១០៤ ១០៥(នៅរទេះភ្លើងទួលសង្កែ) ៧៨(ជិតស្ថានទូតអូស្ត្រាលីថ្មី) ដីក្រហម ស្ទឹងមានជ័យ។
សូមបញ្ឆាក់ថាសហគមន៍ចំនួន៤១០ក្នុងរាជធានីភ្នំពេញប្រឈមមុខទៅនិងការបណ្តេញចេញ ដោយក្នុងនោះមានសហគមន៍ចំនួន៨៩ដែលទទួលបានលិខិតជូនដំណឹងអោយចាកចេញ៕

No comments:

Post a Comment

yes