ស្ដ្រីម្នាក់ត្រូវរថយន្ដ ហ៊ីយ៉ាន់ដាយ២,៥តោនកិនបែកក្បាល ស្លាប់មួយរំពេច ខណៈដែលស្ដ្រីរងគ្រោះ ជិះលើឡាំងបន្ដុបពីលើម៉ូតូដឹកត្រីជាមួយប្ដីកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅលើ កំណាត់ផ្លូវជាតិ២១បេ ស្ថិតក្នុងភូមិ ព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដ កណ្ដាល ហើយអ្នកបើកបររថយន្ដនិង អ្នករួមដំណើរ៣នាក់ទៀតបានរត់គេច ខ្លួនបាត់ស្រមោល។
ស្ដ្រីរងគ្រោះដែលត្រូវរថយន្ដកិនស្លាប់នោះមានឈ្មោះ ឆា លាងហ៊ី អាយុ៣៤ ឆ្នាំ នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ។ ចំណែក ប្ដីស្ដ្រីរងគ្រោះ ឈ្មោះ សុង ឆៃ អាយុ៣៦ឆ្នាំ បានឱ្យ ដឹងថា នៅមុនពេលកើត ហេតុគាត់ បានជិះម៉ូតូម៉ាកគុបមូល សេ៩០ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ១A-៩៤៤៣ ដឹកប្រពន្ធត្រឡប់មកពី លក់ត្រីនៅភ្នំពេញវិញ ហើយបានឱ្យ ប្រពន្ធរបស់ខ្លួនជិះពីលើឡាំងត្រីធ្វើ ដំណើរតាមផ្លូវជាតិលេខ២១បេ ជិះ ពីទិសខាងជើងទៅទិសខាងត្បូង ។ លុះជិះ មកដល់ ចំណុចកើតហេតុ (ផ្លូវកោង) ក៏ស្រាប់តែមានរថយន្ដមួយគ្រឿងជិះពី ក្រោយមកបុកឡាំងត្រីរបស់គាត់បណ្ដាល ឱ្យប្រពន្ធរបស់ខ្លួនធ្លាក់ពីលើឡាំងដឹកត្រី ហើយត្រូវរថយន្ដកិនចំក្បាលស្លាប់ ភ្លាមមួយរំពេច។ សាក្សីនិយាយថា រថយន្ដបង្ករហេតុក្រោយបុកបានបើក ទៅមុខបានប្រមាណជាង២០ម៉ែត្រពី កន្លែងកើតហេតុក៏ឈប់ឡានរួចនាំគ្នា រត់គេចខ្លួនទាំងតៃកុងនិងអ្នករួមដំណើរ។ភ្លាមនោះកម្លាំងប្រជាការពារបានរាយ ការណ៍ប្រាប់នគរបាលតាមវិទ្យុទាក់ទងឱ្យជួយស្ទាក់ចាប់តៃកុងឡានបង្កហេតុនោះតែកម្លាំងនគរបាលតាមចាប់ដែរតែ ចាប់មិនបាន ព្រោះកន្លែងកើតហេតុនៅ ឆ្ងាយ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូខាងលើបើកឌុបស្ដ្រីម្នាក់ (ជនរង គ្រោះ) ដែលជិះលើឡាំងត្រីក្នុងទិសដៅ ពីជើងទៅត្បូងតាមបណ្ដោយផ្លូវជាតិ លេខ២១បេ។ពេលបើកមកដល់ចំណុចផ្លូវកោង ក៏ស្រាប់តែមានរថយន្ដបង្ក ហេតុខាងលើម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ ២,៥តោនពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣B០៧០០ បើកបម្រុងវ៉ាម៉ូតូដឹកត្រី ដែលមានដឹកស្ដ្រីរងគ្រោះ។ ខណៈនោះក៏ ស្រាប់តែមានរថយន្ដមួយគ្រឿងទៀត បើកច្រាសទិសគ្នាមកដល់ ធ្វើឱ្យរថយន្ដ បង្កអែបស្ដាំដើម្បីចៀសរថយន្ដដែល បើកច្រាស់ទិសគ្នានោះ ក៏ទៅបុកម៉ូតូខាង លើអូសជាង១០ម៉ែត្រ ធ្វើឱ្យស្ដ្រីដែល ជីះលើឡាំងត្រីនោះធ្លាក់ចូលទៅក្រោម រថយន្ដហើយត្រូវកង់រថយន្ដខាងក្រោយកិនចំក្បាលបណ្ដាលឱ្យស្លាប់មួយរំពេច។ ម៉ូតូក៏បានរេចង្កូតទៅដួលក្បែរចិញ្ចើម ផ្លូវបណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសស្រាល រីឯម៉ូតូខុចខាតបន្ដិចបន្ទួចប៉ុណ្ណោះ។ បន្ទាប់មកកម្លាំងនគរបាលចរាចរស្រុកស្អាងបានចុះមកវាស់វែងកន្លែងកើត ហេតុ រួចនាំយករថយន្ដបង្កនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្អាងដើម្បីស្រាវជ្រាវរកម្ចាស់ រថយន្ដបង្កហេតុខាងលើចាត់ការតាម ច្បាប់។ ចំណែកសពស្ដ្រីរងគ្រោះត្រូវ ប្ដីហៅរថយន្ដសាមុយរបស់មណ្ឌលសុខភាពឃុំតាលន់មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ ៕
ពីគេហទំព័រ៖ នគរវត្ត
No comments:
Post a Comment
yes