ធាតុរបស់ស្ត្រីដែលជាពលករខ្មែរទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ដែលត្រូវបានបញ្ជូនមកដល់
ប្រទេសកម្ពុជា នៅមិនទាន់បានប្រគល់អោយក្រុមគ្រួសារនៅឡើយទេ។ បើទោះបីជានៅរសៀល
ពលករខ្មែរដែលស្លាប់មានឈ្មោះ ពៅ ស្រីនិច អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃព្រំ២
ឃុំរបោះនង្គ័ល ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានចេញទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី
តាមរយៈក្រុមហ៊ុន យូមេនផៅវ័រ កាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០១១ ហើយបានស្លាប់កាល
ពីថ្ងៃទី២៤ តុលា ឆ្នាំ២០១១។
អ្នកស្រី ទុយ ប៉ិប ម្តាយជនរងគ្រោះបានអោយដឹងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី២៣ វិច្ឆិកា ថា ក្រុមហ៊ុន យូមេនផៅវ័រ បាននិយាយគំរាមថា បើប្តឹងផ្តល់វែងឆ្ងាយគេមិនដោះស្រាយ
អោយទេ។ ដោយអ្នកស្រីបានលើកឡើងថា បើក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះបញ្ហាដែល
កើតឡើងទេសុំអោយក្រសួងដែលពាក់ព័ន្ធបិទក្រុមហ៊ុននេះចោលទៅ។
អ្នកស្រី ទុយ ប៉ិប បានបន្តថា អ្នកស្រីមិនទុកចិត្តទេចំពោះការអះអាងរបស់ក្រមហ៊ុន ដែលថាកូន
គាត់ស្លាប់ដោយសារលេបថ្នាំសម្លាប់ខ្លួនទេ។បន្ទាប់ពីធ្វើសន្និសីទកាសែតរួចក្រុមគ្រួសារជនរងគ្រោះ
បាននាំគ្នាធ្វើដំណើរទៅក្រុមហ៊ុន យូមេនផៅវ័រ ដែលមានស្នាក់ការនៅផ្ទះលេខ១១៦ ១១៨ ស្ថិត
ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅពេលចូលទៅដល់ក្នុងក្រុមហ៊ុនមិនបានគេប្រគល់ធាតុ
អោយទេ។ ដោយក្រុមហ៊ុនបានរុញក្រុមគ្រួសារជនរងគ្រោះអោយទៅជួបនៅនាយកដ្ឋានជួញ
ដូរមនុស្សនៅក្នុងអគ្គស្នងការនគរបាលជាតិ។
ទាក់ទងបញ្ហាខាងលើនេះមន្ត្រីក្រុមហ៊ុន យូមេនផៅវ័រ នៅពេលដែលក្រុមអ្នកសារព័ត៍មានសាកសួរ
គឺមិនធ្វើអត្ថាធិប្បាយទេ។
សូមជម្រាបថា ពលករដែលបានទៅធ្វើការតាមរយៈក្រុមហ៊ុន យូមេនផៅវ័រនៅប្រទេស ម៉ាឡេស៊ី
នាពេលកន្លងមកនេះកន្លងមកនេះបានស្លាប់ចំនួន២នាក់ហើយ។ ដោយម្នាក់នៅខេត្តកំពង់ស្ពឺ
និងម្នាក់ទៀតនៅខេត្តបាត់ដំបង។ចំណែកអាជ្ញាធរដែលពាក់ព័ន្ធនៅមិនទាន់មានចំណាត់ការទៅ
លើក្រុមហ៊ុនយូមេនផៅវ័រ នៅឡើយទេទាក់ទងទៅនិងពលករទៅធ្វើការនៅប្រទេសម៉ាឡេ
ស៊ី បានស្លាប់ជាបន្តបន្ទាប់៕
No comments:
Post a Comment
yes