សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

អាណិក​ជន​អូស្ត្រាលី​ម្នាក់​ត្រូវ​ឃាតក​ចាប់​អា​រក​ប៉ុនប៉ង​សម្លាប់​ក្នុង​បន្ទប់ទឹក​


 តា​អាយុ​៦៤ឆ្នាំ​អាណិក​ជន​អូស្ត្រាលី​ដែល​មាន​ប្រពន្ធ​ក្មេង​នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ខេត្ត​កណ្ដាល​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់​អា​រក​និង​កណ្ដៀវ​ក្នុង​បន្ទប់ទឹក​បណ្ដាល​អោយរ​ង​របួសធ្ងន់​ហើយ​ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត្រ​ហើយ​គេ​សង្ស័យ​ថា​អាចជា​រឿង​គំនុំ​មិន​មែន​ជា​ករណី​ប្លន់​ព្រោះ​មិន​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​ឡើយ។​


 ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង២២និង៣០នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៨ខែវិច្ឆិកា​ឆ្នាំ២០១១នៅ​ចំណុច​បន្ទប់ទឹក​ផ្ទះ​របស់​ជនរងគ្រោះ​ក្នុងភូមិ​តា​ពិ​ច ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ខេត្តកណ្ដាល។


 ជនរងគ្រោះ​ឈ្មោះ ប្រាក់ ថា ភេទ​ប្រុស​អាយុ៦៤ឆ្នាំ​ជា​អាណិកជន​រស់នៅ​ប្រទេស​អូស្ត្រាលី​សព្វថ្ងៃនេះ​មាន​ប្រពន្ធ​ក្មេង​ឈ្មោះ ស្រស់ ស្រី​ណេ​ត អាយុ៣១ឆ្នាំ​មានកូន​ម្នាក់​ក្នុងបន្ទុក​គ្រួសារ។


 បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា​ពួកគាត់​បាន​រៀបការ​និង​គ្នា២ទៅ៣ឆ្នាំ​មកហើយ​ហើយថ្មីៗនេះ​ប្ដី​គាត់​បានមកពី​ប្រទេស​អូស្ត្រាលី​ដើម្បី​មក​ធានា​រូបគាត់​និង​កូន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយគ្នា​ស្រាប់តែ​នៅ​យប់កើតហេតុ​ខណៈពេល​ប្ដី​គាត់​ក្រោក​ពី​ដេក​ឡើង​បត់ជើង​នៅក្នុង​បន្ទប់ទឹក​ដែលមាន​ចំងាយ​ពី​ផ្ទះ​ប្រហែល៤ទៅ៥ម៉ែត្រ​ក៏ត្រូវ​បាន​ជន​មិន​ស្គាល់មុខ​ប្រហែល​មាន​គ្នា២នាក់​ដោយ​ម្នាក់​ឈប់​ម៉ូតូ​ចាំ​នៅ​ខាងក្រោយ​ផ្ទះ​ឯ​ម្នាក់ទៀត​ដែល​ប្រដាប់​ដោយ​កណ្ដៀវ​បាន​ចូលមក​ខ្ទប់មាត់​ប្ដី​គាត់​ប្រដាប់​ដោយ​កណ្ដៀវ​បាន​ចូលមក​ខ្ទប់មាត់​ប្ដី​គាត់​នៅក្នុង​បន្ទប់ទឹក​ចាប់​អា​រក​ប្ដី​គាត់​ក្នុង​បំណង​សំលាប់​ប៉ុន្តែ​ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​នោះ​ប្ដី​គាត់​បាន​ព្យាយាម​រើ​បំរាស់​និង​ស្រែក​អោយគេ​ជួយ​ដូច្នេះ​ប្រពន្ធ​ឮ​ប្ដី​ស្រែក​អោយជួយ​ក៏​ចេញពីផ្ទះ​ស្រែក​ឆោឡោ​អោយគេ​ជួយ​ទើប​ក្រុម​ឃាតក​ទាំងនោះរ​ត់ទៅ​ជិះ​ម៉ូតូ​គា្ន​គេ​ដែល​ឈប់​ចាំ​នៅ​ខាងក្រោយ​គេច​បាត់​តែម្ដង។​
ដូច្នេះ​ក្នុងករណីនេះ​មានតែ​សមត្ថកិច្ច​ទេ​ដែល​អាច​ស្វែង​រកមុខ​ឃាតករ​បាន៕


កម្ពុជាថ្មី

No comments:

Post a Comment

yes