សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 24, 2011

បណ្តាញសារព័ត៌មាន​ចិន​រិះគន់​អាមេរិក​ចំពោះ​វិបត្តិ​ប្រាក់​បំណុល​

 បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​ចិន​បាន​រិះគន់​សហរដ្ឋអាមេរិក​យ៉ាងខ្លាំងៗ​កាលពី​ថ្ងៃ​អង្គារ​ចំពោះ​វិបត្តិ​ប្រាក់​បំណុល​របស់​ខ្លួន ហើយ​បាន​ជំរុញ​​អោយ​សមាជិកសភា​អាមេរិកប​ង្កើ​ន​ការទទួលខុសត្រូ​វរ​បស់​ខ្លួន​បន្ថែម​ទៀត​បន្ទាប់ពី​ពួកគេ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្តីពី​ចំណាត់​​ការ​ក្នុង​ការកាត់បន្ថយ​ឱនភាព​ថវិកា​។​
 ចិន​ជា​ម្ចាស់​កាន់កាប់បំណុលអា​មេរិក​ដ៏​ធំ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​គ្រប់គ្រង​ចំណែក​ដែល​មាន​ទឹកប្រាក់​ប្រហែល​១,១៥ លាន លាន ដុល្លារ ដែលនាំអោយ​មាន​ចំណាប់​អារម្មណ៍​ដ៏​ច្រើន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​។​
​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​របស់​ចិន​បាន​និយាយ​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់​ខ្លួន​ថា “ ក្រុម​អ្នក​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន  ត្រូវ​បង្កើន​កិច្ច​ខំប្រឹងប្រែង​ដោយ​ជំរុញ​លើកទឹកចិត្ត​ដើម្បី​សង្គ្រោះ​វិបត្តិ​ប្រាក់​បំណុល​ដែល​ជិត​ផ្ទុះឡើង​នេះ ហើយ​ចាប់ផ្តើម​បង្ហាញ​ពិភពលោក ថា ពួកគេ​មាន​គតិបណ្ឌិត​និង​ការ​តាំងចិត្ត​ដ៏​ខ្លាំង​ដើម្បី​កុំ​ធ្វើអោយ​មាន​ហា​នី​ភ័យ​បន្ថែមទៀត​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សកល​ដ៏​ផុយស្រួយ​នេះ​”​។​
​គណៈកម្មាធិការ​កំពូល​សភា​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ មិន​អាច​សម្រច​បាន​កិច្ចព្រមព្រៀង​ដើម្បី​គ្រប់គ្រង​ឱនភាព​ថវិកា​ដែល កំពុង​ជួប​បញ្ហា​ខ្លាំង​របស់​រដ្ឋាភិបាល​នេះ​ទេ ដោយសារតែ​មាន​ការខ្វែង​គំនិត​គ្នា​ថា​តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ធ្វើអោយ​សេដ្ឋកិច្ច​​របស់ខ្លួន​មាន​ភាពល្អប្រសើរ​ឡើ​វិញ​នោះ​។​
​ចំណាត់ការ​នេះ​បានបញ្ជាក់​ថា​គណៈកម្មាធិកា​រ​កំពូល​ដែល​មាន​សមាជិក​ចំនួន​១២​នាក់​នេះ​នឹង​មិន​អាច​សម្រេច​បាន​តា​ម​គោលដៅ​របស់​ខ្លួន​​ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកា​អាមេរិក​អោយ​មក​នៅត្រឹម​១,២ លាន លាន ដុល្លារ ក្នុង​រយៈពេល​១០​ឆ្នាំ​នោះ​ទេ បន្ទាប់​ពី​មាន​ការខ្វែងគំនិត​គ្នា​លើ​ការបង្កើន​ពន្ធ​សំរាប់​ពួក​អ្នក​មាន​និង​កាត់បន្ថយ​ការចំណាយ​ប្រាក់​រដ្ឋ​៕

No comments:

Post a Comment

yes