សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

កម្លាំង អ.ហ ឆែកឆេរ ផ្ទះជនសង្ស័យ ចាប់ជម្រិតកូនលោក សូរ ផន នៅសង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ


 ប្រភពព័ត៌មានពីមន្រ្តី អ.ហ ដែលសុំមិនបញេ្ចញឈ្មោះ បានឲ្យដឹងនៅ រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ថា លោក ងួន សឿ ដែលជាអតីតអគ្គស្នងការរង នគបាលជាតិ នាដើមទសវត្សរ៍ទី៩០ គឺមេខ្លោងចាប់ជម្រិត កូនលោកឧត្តមសេនីយ៍ សូរ ផន អតីតអគ្គស្នងការរងនគរបាលជាតិ។

មន្រ្តី អ.ហ ដដែលនេះ បានឲ្យដឹងផងដែរថា ក្រោយ​ពីធ្វើសកម្មចាប់ជម្រិតទារប្រាក់ បាន​សម្រេចហើយនោះ ជនសង្ស័យ ងួន សឿ ដែល​ជាមិត្តភក្តិរបស់លោក សូរ ផន ផងដែរនោះ បាន​គេចខ្លួនចេញទៅប្រទេសបារាំង តាមអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៨ ខែ​តុលា​ ឆ្នាំ២០១១។


ប្រភពពីមន្រ្តី អ.ហ បានឲដឹងទៀតថា បក្ខពួក​របស់ ងួន សឿ ម្នាក់ទៀត ឈ្មោះ ហ៊ុន វណ្ណា ហៅ លាងបាន ឬហៅថា ល្វាចេក បាន​ភៀស​ខ្លួនចេញទៅប្រទេសថៃ និងម្នាក់ទៀត ឈ្មោះ សែម សុធាតុ បានភៀសខ្លួនតាមច្រកអន្តរជាតិប៉ោយប៉ែត ទៅប្រទេសថៃ បន្ទាប់មក​ចេញទៅ​ប្រទេស​បារាំងផងដែរ។
ប្រភពបន្តទៀតថា ក្រោយពេលធ្វើសកម្មភាពចាប់ជម្រិង និងទារបា្រក់បានសម្រេចហើយនោះ លោក ងួន សឿ ដែលជាមេខ្លោង បានប្រើឲ្យឈ្មោះ សៅ ប៊ន ជាអ្នកបើកបររថយន្តរបស់ខ្លួន បើក​រថយន្តលុច្សស៊ិសដែលជិះធ្វើសកម្មភាព ពីព្រែកលាបទីដែលសមត្ថកិច្ចកំពុងចុះឆែកឆេរ យក​ទៅ​ទុកនៅផ្ទះរបស់ខ្លួន នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងផងដែរថា គម្រោងការចាប់ជម្រិត កូនលោកឧត្តមសេនីយ៍ សូរ ផន ក្រុមឧក្រិដ្ឋជន​បានចំណាយថវិកាអស់ជាង១០ម៉ឺនដុល្លារ។
ប្រភពបន្តទៀតថា ទីតាំងដែលសមត្ថកិច្ចកំពុងចុះឆែកឆេរនេះ ជាផ្ទះរបស់ប្រពន្ធជនសង្ស័យ ឈ្មោះ ហ៊ុន វណ្ណា ហៅល្វាចេក ។



DAP

No comments:

Post a Comment

yes