សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

អ្នក​ភូមិ​បឹងកក់ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ដើម្បី​ដាក់​គំនាប​លើ​អាជ្ញាធរ

 ក្រុម​អ្នក​ភូមិ​បឹងកក់ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដើម្បីដាក់​គំនាប​ឲ្យ​អាជ្ញាធរ​រាជ​ ធានី​ភ្នំពេញ​ចេញ​មក​ដោះ​ស្រាយ​​តាម​ការ​ទាម​ទារ​របស់​ពួកគេ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​តំណាង​អ្នក​ភូមិ​ចំនួន ៣​នាក់ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល ​រាជ​ធានី​ភ្នំពេញ។


 អ្នក​ស្រី ទេព វន្នី អាយុ ៣១​ឆ្នាំ អ្នក​ស្រី បូ ឆវី​ អាយុ ៣៧​ឆ្នាំ និង​អ្នក​ស្រី​ ហេង មុំ អាយុ ៥៥​ឆ្នាំ ជា​ប្រជា​ពលរដ្ឋ​ភូមិ ២២ នៃ​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ត្រូវ​បាន​កម្លាំង​នគរបាល​រាជ​ធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។
រហូត​មក​ដល​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​នេះ អ្នក​ភូមិ​ទាំង ៣​រូប​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដោះ​លែង​នៅ​ឡើយ​ទេ ខណៈ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ព្យាយាម​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​ ៣​រូប​នេះ។
កម្លាំង​សន្តិសុខ​មក​ពី​ខណ្ឌ​ដូនពេញ បាន​ព្យាយាម​បំបែក​ការ​ប្រមូល​ផ្ដុំ​របស់​អ្នក​ភូមិ ដោយ​បាន​រុញ​ច្រាន និង​វាយ​​ប្រតប់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ។ ជាមួយ​គ្នា​នោះ​ដែរ ស្ត្រី​ម្នាក់​ឈ្មោះ ខែក ចន្ទរស្មី មក​ពី​ភូមិ ២១ បាន​យក​ឡាម​មក​អារ​ដៃ​ឆ្វេង​របស់​ខ្លួន ខណៈ​អ្នក​ស្រី គង់ ចាន់ថា មក​ពី​ភូមិ ២៤ បាន​ព្យាយាម​លេប​ថ្នាំ​ជាច្រើន​គ្រាប់​​មក​លេប ដើម្បី​ដាក់​គំនាប​លើ​អាជ្ញាធរ​ឲ្យ​​ចេញ​មក​ដោះ​ស្រាយ​តាម​សំណូមពរ​របស់​អ្នក​ភូមិ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់ បាន​ប្រើ​វិធី​​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ ដើម្បី​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​ដ៏​ចម្រូង​ចម្រាស់ ជិត​មួយ​សប្ដាហ៍​ក្រោយ​ពី​ស្ត្រី​ឈ្មោះ ជា តារា មក​ពី​ភូមិ ២២ បាន​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា ដោយសារ​តែ​ពុំ​អាច​ទ្រាំ​ទ្រ​នឹង​​សកម្មភាព​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​តំបន់​មួយ​នេះ។




ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes