សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

ប្រជាពលរដ្ឋ២៧នាក់នៅស្រុកបរិបូរណ៍រាកក្អួតដោយសារពុលនំបញ្ចុកនិង បន្លែលាងមិនស្អាត

 ប្រជាពលរដ្ឋដែលរស់នៅភូមិតាំងត្រពាំង ឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ចំនួន ២៧
នាក់បានពុលនំបញ្ចុក ដោយក្នុងនោះមានកុមារីម្នាក់អាយុ១ឆ្នាំ មានអាការៈធ្ងន់ធ្ងរជាងគេត្រូវបាន
បញ្ឆូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ដើម្បីជួយសង្គ្រោះ។ ហេតុការណ៍ពុលនំបញ្ចុកនេះ
បានកើតឡើងនៅវេលាថ្ងៃត្រង់ម៉ោងប្រមាណ១១ និង៣០នាទី។

 សេចក្តីរាយការណ៍បានអោយដឹងថា ប្រជាពលរដ្ឋដែលពុលនំបញ្ចុកទាំង២៧នាក់ គឺបន្ទាប់ពីពួក
គាត់បានទៅចូលរួមនៅក្នុងពិធីបុណ្យសព៧ថ្ងៃរបស់ឈ្មោះធួរ ធារី ដែលម្ចាស់ដើមបុណ្យធ្វើអោយ
ពិសារ។ ហើយនំបញ្ចុកដែលពិសារទៅពុលនោះទិញមកពីអ្នកធ្វើលក់នៅភូមិកន្ទួត ឃុំពន្លៃ 
ស្រុកបរិបូរណ៍ ដែលទឹកសម្លនំបញ្ចុកធ្វើពីត្រីស្ពិន និងត្រីប្រា និងអន្លក់ត្រយោងចេក ជាមួយស្ពៃ ទិញមកពីផ្សារ។ បន្ទាប់ពីពិសារនំបញ្ចុកបានមួយសន្ទុះបានធ្វើអោយប្រជាពលរដ្ឋដែលចូលរួមក្នុង
កម្មវិធីបុណ្យសព៧ថ្ងៃមានអាការៈក្អួតចង្អោ ទន់ដៃទន់ជើងអ្នកពុលទាំងនោះត្រូវបានបញ្ឆូនទៅ
សង្គ្រោះនៅមណ្ឌលសុខភាពឃុំពេជ្រចង្វា ដោយមានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ
នៅទីនោះ។ ចំណែកកុមារីអាយុ១ឆ្នាំដែលពុលមានអាការៈធ្ងន់ធ្ងរជាងគេត្រូវបានបញ្ឆូនទៅសង្គ្រោះ
នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍។

 លោក ឈុន ប៊ុនថា ប្រធានមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ បានមានប្រសាសន៍ប្រាប់អោយដឹងថា 
ប្រជាពលរដ្ឋដែលពុលនំបញ្ចុកមានអាការៈរាកក្អួតមានចំនួន២៧នាក់ ក្នុងនោះស្រី១៤នាក់ ប្រុស១៣នាក់ ហើយបានព្យាបាលធូរស្រាលមួយចំនួនធំហើយ នៅសល់តែ៣ ៤នាក់ដែលជាកូន
ក្មេងមានអាការៈក្អួតខ្លាំង។ ហើយការពុលនេះដោយសារតែប្រជាពលរដ្ឋគាត់ពិសារនំបញ្ចុកសល់
ពីល្ងាចថ្ងៃទី២៨ វិច្ឆិកា និងម៉្យាងទៀតដោយសារតែបន្លែលាងមិនស្អាត៕

No comments:

Post a Comment

yes