សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

ប្រជាពលរដ្ឋ​៣ភូមិ​នាំគ្នា​តវ៉ា​រឿង​ក្រុម​ហ៊ុន​ដា​តា​បោះ​បង្គោល​ហ៊ុំ​ព័ទ្ធ​យក​ដី​របស់​ពួកគាត់​

 ប្រជាពលរដ្ឋ​៣​ភូមិ​ចំនួន​១១១​គ្រួសារ​បាន​នាំគ្នា​មក​តវ៉ា​ពី​រឿង​ក្រុម​ហ៊ុន​ដា​តា​បោះ​បង្គោល​ព្រំដែន​រំលោភ​យក​ដី​របស់​ពួក​គាត់​ដែល​បានធ្វើ​ស្រែ​និង​ចំការ​តាំង២​ឆ្នាំ២០០០-​២០០១​មក​ហើយ​ស្រាប់តែ​ឆ្នាំ២០១១​លិច​មុខ​ក្រុមហ៊ុន​ដា​តា​មក​យក​ដី​របស់​ពួក​គាត់​ទាំង​នោះ​។​


 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក​ថ្ងៃទី២៨ខែវិច្ឆិកា​ឆ្នាំ២០១១នៅ​ចំណុច​ផ្លូវ​ចូលទៅ​ភូមិ​រំចេក​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។​


 ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ចំនួន១១១គ្រួសារ​មកពី​ភូមិ​រំចេក ភូមិ​ដី​ថ្មី និង​ភូមិ​អូរ​តា​ម៉ែង ហើយ​សូម្បី តែ​ដី​របស់​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​ស្រុក​និង​ខេត្ត​បាន​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋ​ចំនួន ១១៣គ្រួសារ​ដែល​ដេញ​អោយ​ចេញពី​តំបន់​អូរ​អំបិល​នោះ​ក៏​ប៉ះពាល់​ដែរ។​


 បញ្ហា​នេះ​ក៏មាន​ការចូលរួម​ដោះស្រាយ​ពី​លោក​មេភូមិ​មេឃុំ​អភិបាលរង​ស្រុក​និង​លោក ខេង សុជាតិ មន្ត្រី​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ​ហើយក៏​ជា​តំណាងអោយ​ក្រុមហ៊ុន​ដា​តា​ផងដែរ​ដែល​បាន​ចុះមក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ពី​រឿង​ប៉ះពាល់​ទៅលើ​ដី​របស់​ពួកគាត់​នោះ។​


 លោក ខេង សុជាតិ បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា​ដី​ដែលមាន​ការប៉ះពាល់​នោះ​ដូច​ប្រជាពលរដ្ឋ​ណា​មាន​ដី២ហិកតា​ក្រុមហ៊ុន​និង​ធ្វើការ​ឈូសឆាយ​អោយបាន​ស្អាត​ហើយ​បែងចែក​អោយ​ពលរដ្ឋ​មួយ​ហិកតា​វិញ​នៅត្រង់ចំណុច​ដែល​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន​ទើប​មាន​ការតវ៉ា​កើតឡើង។


 លោក យឹម ផាន​ណា អភិបាលស្រុក​អន្លង់វែង​ក៏បាន​សំដែង​ក្ដី​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ចំនួន៣ភូមិ​ផងដែរ​តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច​នេះ​គឺ​ក្រសួងបរិស្ថាន​និង​ក្រុមហ៊ុន​ដា​តា​ជាមួយ​រដ្ឋាភិបាល​ជា​អ្នកសំរេច​ក៏ប៉ុន្តែ​លោក​បាន​បង្កើត​គណៈកម្មកា​រ​ចុះ​ត្រួតពិនិត្យ​លើ​ការប៉ះពាល់​ដីធ្លី​របស់​ប្រជា ពលរដ្ឋ​និង​ធ្វើ​របា​ការណ៍​ទៅអោយ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង៣ភូមិ​ស្មើ​និង​ប្រជាពលរដ្ឋ​ចំនួន១១១គ្រួសារ​នោះ៕​








កម្ពុជាថ្មី

No comments:

Post a Comment

yes