ព្រះតេជព្រះគុណគង់នៅវត្តព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះនាម កាន់ សុផាននរិទ្ធ ត្រូវបានគណៈកម្មាធិការនាយក ជាព្រះសង្ឃ និងគ្រហស្ថបោះឆ្នោតរើសជាប្រធានសមាគមព្រះសង្ឃខ្មែរក្រោមថ្មី។
ព្រះអង្គមានថេរដិកាថា ព្រះអង្គនឹងប្រឹងប្រែងជួយដោះស្រាយបញ្ហាទុក្ខលំបាកទាំងឡាយរបស់ពលរដ្ឋ និងព្រះសង្ឃខ្មែរកម្ពុជាក្រោម ៖ "ចំរើនពរ អាត្មានឹងព្យាយាមបម្រើប្រយោជន៍សង្គមខ្មែរក្រោម ទាំងផ្លូវព្រះពុទ្ធសាសនា និងអាណាចក្រគ្រប់ពេលវេលាដែលកិច្ចការណាដែលអាត្មានឹងធ្វើទៅបាន ព្យាយាមនឹងសម្របសម្រួលមិនឲ្យមានវិបត្តិគ្រប់កាលៈទេសៈដើម្បីសង្គម។ បើអាត្មាមិនធ្វើអីខុសពីវិន័យនៃព្រះសម្មាសម្ពុទ្ធ ហើយក៏មិនធ្វើអ្វីខុសពីច្បាប់នៃរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា"៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes