សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

កម្មការិនី រោងចក្រ ស៊ូតុងហ្វាង ដួលសន្លប់ថៅកែនៅតែបង្ខំអោយធ្វើការ

 កម្មករ កម្មការិនី រោងចក្រ ស៊ូតុងហ្វាង ដែលស្ថិតនៅខណ័្ឌ ឬស្សីកែវ រាជធានី​ ភ្នំពេញ បានបន្ត សន្លប់១៧នាក់ទៀតនៅថ្ងៃទី២៩ វិច្ឆិកា ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្រកាល់ម៉ែត ដើម្បីជួយ
សង្គ្រោះបន្ទាន់។

 ការដួលសន្លប់នេះគឺឈានចូលដល់ថ្ងៃទី២ហើយ ដោយកាលពីល្ងាចថ្ងៃទី២៨ វិច្ឆិកា កម្មការិនីរោង ចក្រកាត់ដេរ ស៊ូតុងហ្វាង បានដួលសន្លប់ប្រមាណជាង១០នាក់ដែលបណ្តាលមកធំក្លិនប្រេងដែល
រោងចក្រដាក់ចូលទៅក្នុងម៉ាស៊ីនដេរ។

 មន្ត្រីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា កម្មករដែលដួលសន្លប់
ចំនួន១៧នាក់នៅថ្ងៃទី២៩ វិច្ឆិកា ដែលបានបញ្ឆូនទៅកាន់មន្ទីរកាល់ម៉េត្រ ដើម្បីជួយសង្គ្រោះ
មានការធូរស្រាលមួយចំនួនធំហើយ នៅសល់តែប៉ុន្មាននាក់តែប៉ុណ្ណោះ។

 មន្ត្រីដដែលបានអោយដឹងបន្តថា បន្ទាប់ពីមានការដួលសន្លប់កម្មករនៅក្នុងរោងចក្រ ស៊ូតុងហ្វាង
ក៍មានមន្ត្រីក្រសួងស្ថាប័នដែលពាក់ព័ន្ធចុះទៅពិនិត្យមើលកន្លងែងកើតហេតុ ហើយបានអោយថៅ
កែរោងចក្រធ្វើកន្លែងស្រូបខ្សល់ចេញខាងក្រៅបន្ធែមទៀត ដើម្បីកុំអោយថប់កម្មករក្នុងពេលបំពេញ
ការងារនិងបានសម្រេចអោយកម្មករឈប់សម្រាកមួយថ្ងៃ(៣០ វិច្ឆិកា)ចាំថ្ងៃទី១ ធ្នូ នេះអោយចូលធ្វើ
ការវិញ។ ប៉ុន្តែថៅកែមិនបានគោរពតាមទេ ដោយធ្វើការគាបសង្កត់គំរាមគំហែងកម្មករនៅតាម
ក្រុមមួយចំនួនអោយធ្វើការ ដោយមិនគោរពតាមការសម្រេចរបស់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ
នោះទេ។

 ទាក់ទងបញ្ហានេះមិនអាចសុំការអត្ថាធិប្បាយពីប្រធានរោងចក្រកាត់ដេរស៊ូតុងហ្វាង បានទេនៅ
ល្ងាចថ្ងៃទី២៩ វិច្ឆិកា ៕

No comments:

Post a Comment

yes