សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

កម្ម​វិធី​ស្ម័គ្រ​ចិត្ដ​របស់​អង្គការ​សហ​ប្រជាតិ​ជម្រុញ​ឲ្យ​បណ្ដា​​ប្រទេស​ត្រូវ​សម្រេច​នៅគោល​ដៅ​អភិវឌ្ឍន៍​ សហស្សវត្ស​នៅ​ឆ្នាំ​២០១៥ គ្រប់​ៗគ្នា​

 កម្ម​វិធី​ស្ម័គ្រ​ចិត្ដ​អង្គ​ការ​សហ​ប្រជាជាតិ​បាន​សិក្សា​រក​ឃើញ​ថា ការ​ងារ​ស្ម័គ្រ​ចិត្ដ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជួយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នានា​អាច​ឈាន​ទៅ​សម្រេច​បាន​នៅ​គោ​លដៅ​សហ​ស្សវត្សរបស់​អង្គ​ការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ពិធី​ប្រកា​សរបាយការណ៍ស្ម័គ្រ​ចិត្ដ​ពិភព​លោក​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នេះ ។


 អនុប្រធាន​ផ្នែកអភិវឌ្ឍន៍​មកពី​ការិយា​ល័យ​​កណ្ដាល​នៃ​កម្ម​វិធីអ្នក​ស្ម័គ្រ​ចិត្ដ​អង្គការ​សហប្រជាជាតិ​​អេឡែន យ៉េននីញមាន​ប្រសាសន៍ថា កម្ម​វិធី​អ្នក​ស្ម័គ្រ​ចិត្ដ​ជា​ផ្នែក​សំ​ខាន់​ក្នុង​ការ​ជម្រុញ​ឲ្យ​ប្រទេស​សម្រេច​បាន​នៅគោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​​នៅ​ឆ្នាំ២០១៥ ។ ហេតុ​ដូច្នេះ​រដ្ឋាភិបាល​នៃប្រទេស​នានា​គួ​តែ​ចាប់​អារម្មណ៍​ជម្រុញ​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​សកម្ម​ភាព​ការ​ងារ​អ្នក​ស្ម័គ្រ​ចិត្ដ​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​គោ​ដៅ​សហស្សវត្ស​ដែល​បាន​ដាក់ចេញ​ដោយ​អង្គការ​សហប្រជាជាតិ​មាន​ចំនួន​៨ ចំណុច​ដែល​ប្រទេស​ដែល​ជា​សមាជិក​ទាំង​អស់​រួម​ទាំង​កម្ពុជា​ដែរ​ផង​នោះ​ ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៥ ពេល​ខាង​មុខ​នេះ​រួម​មាន​ទី​១ កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ និង​ភាព​អត់​ឃ្លាន​ទី​២ សម្រេច​ការ​អប់​រំ​ជា​មូល​ដ្ឋាន​ឲ្យ​បាន​៩ឆ្នាំ​ យ៉ាង​តិច​ ទី​៣ ផ្សព្វ​ផ្សាយ​សមត្ថភាព​ និងកាត់​បន្ថយ​ភាព​យ៉េនឌ័រ ត្រូវ​ពង្រឹង​អំណាច​ដល់​ស្ដ្រី​ ទី​៤ កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ និង​ទារក​ ទី​៥ លើក​កម្ពស់​កា​រថែទាំ​សុខ​ភាព​ ទី៦ ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​អេដស៍​ និង​ជំងឺ​ឆ្លង​ ទី​៧ ការ​ពារ​បរិស្ថាន​ និងទី​៨ ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​ជា​ដៃ​គូ​ ។


 ក្នុង​ពិធី​នោះ​អគ្គ​នាយក​នៃនាយកដ្ឋាន​កីឡារបស់​ក្រសួង​អប់​រំ​យុវជន​ និងកីឡា​លោក ឡាក់​សំ​អាត​មាន​ប្រសាសន៍​ថា​ សព្វថ្ង​ៃ​កម្ពុជា​មាន​សកម្ម​ភាព​អ្នក​ស្ម័គ្រ​ចិត្ដ​ជា​ច្រើន​ ដែល​មាន​ប្រភព​មកពី​អង្គការ​នានា​និង​អ្នក​ស្ម័គ្រ​ចិត្ដ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ជា​ដើម ។ ជា​មួយ​គ្នា​នេះ​ដែរ​លោកបាន​គូស​បញ្ជាក់​ថា សព្វ​ថ្ងៃ​ពិបាកក្នុង​ការ​រក្សា​លំនឹង​នៃ​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ដ​ទាំង​នោះ​ ពី​ព្រោះ​មិន​មាន​ខ្ទង់​ចំណាយ​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ងារនេះ ៕ 






វរជនខ្មែរ

No comments:

Post a Comment

yes