សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

បក្ស​លោក ពូទីន ទទួល​បាន​សំឡេង​ឆ្នោត​ធ្លាក់​ចុះ​ខ្លាំង

  គណ​បក្ស​របស់​លោក វ៉្លាឌីមៀរ ពូទីន ដែល​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បាន​ទទួល​សំឡេង​ឆ្នោត​​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​របស់​ប្រទេស​នេះ ដែល​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត​កាន់​តែ​កើន​ឡើង​ចំពោះ​ការ​គ្រប់​គ្រង​ប្រទេស​របស់​លោក ពូទីន ដោយសារ​តែ​លោក​ត្រៀម​ខ្លួន​ប្រកាស​បេក្ខភាព​សម្រាប់​វិមាន​ក្រឹមឡាំង​ជា​ថ្មី​។
លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​នេះ គឺ​ជា​បរាជ័យ​ដ៏​ធំ​បំផុត​សម្រាប់​លោក ពូទីន ចាប់​តាំង​ពី​លោក​​បាន​បង្ហាញ​ខ្លួន​ជា​មេដឹកនាំ​ជាតិ​នា​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​ស្ថិរភាព​ក្រោយ​ពី​មាន​ចលា​ចល​នៅ​ក្រោយ​សម័យ​​សហភាព​សូវៀត។
ជាមួយ​នឹង​លទ្ធផល​ឆ្នោត​​ត្រូវ​បាន​គេ​រាប់​អស់​ចំនួន ៩៥​ភាគរយ​ហើយ​នោះ គណ​បក្ស​ឯកភាព​រុស្ស៊ី​របស់​លោក ពូទីន ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៤៩,៧​ភាគរយ ធៀប​នឹង​ចំនួន​ជាង ៦៤​ភាគរយ​កាល​ពី​ ៤​ឆ្នាំ​មុន។ ក្រុម​គណ​បក្ស​ប្រឆាំង​បាន​និយាយ​ថា សូម្បី​តែ​លទ្ធផល​នោះ ក៏​កើត​ចេញ​ពី​ការ​​ក្លែង​បន្លំ​ផង​ដែរ។


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes