សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

ក្រសួង​ព័ត៌មាន​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​កាសែត​ព្រឹត្តិបត្រ​និង​ទស្សនាវដ្ដី​ចំនួន​៣៤​នៅ​ក្នុង​ប្រទេស

 រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​លោក ​ខៀវ កាញារីទ្ធ ​បាន​សម្រេច​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​បោះពុម្ព​ផ្សាយ​សារព័ត៌មាន​ មួយ​ចំនួន​ដោយសារ​តែ​មិន​មាន​ធ្វើ​ការ​ចេញ​ផ្សាយ ​និង​ គ្មាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់លាស់ ​ជា​យូរ​មក​ហើយ។ ​
 យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី ​២៥ ខែ វិច្ឆិកា ឆ្នាំ ២០១១​ បានសម្រេច បញ្ឈប់​ការអនុញ្ញាត​ឲ្យ​បោះពុម្ពផ្សាយ កាសែត​ចំនួន ១៦ ​ព្រឹត្តិបត្រ​ចំនួន​១០​ និង ទស្សនាវដ្ដី​ចំនួន៦​ ដែល​កន្លងមក ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ បាន​ធ្វើការ​បោះពុម្ព ចែកចាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្តែ​រយៈកាល​ចុងក្រោយ​នេះ នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន​បាន​តាមដាន ​និង ត្រួតពិនិត្យ​ឃើញថា សារព័ត៌មាន​ទាំងនោះ​មិន​មាន​ធ្វើការ​ចេញផ្សាយ និង គ្មាន​បញ្ជាក់​ពី​មូល ហេតុ​ច្បាស់លាស់ ដល់​ក្រសួង ជា​យូរ​មក​ហើយ។ ដូច្នេះ​ក្រសួង​ព័ត៌មាន​ក៏បាន​សម្រេច​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​តែម្ដង៕



កម្ពុជាថ្មី

No comments:

Post a Comment

yes