សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

ការមរណៈ ភាពរបស់អ្នកស្រី យ៉ាន់ ចាន់ណា អ្នកចំរៀងឱ្យផលិតកម្មខ្មែរក្រោម

អ្នកនាង យ៉ាន់ ចាន់ណា ជាម្ចាស់បទចំរៀង មុខមួយជីវិតបី ក្នុងថាសស៊ីឌីលេខ៧ នៃផលិតកម្មខ្មែរក្រោម។


ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន-ជូនដំណឹងដ៏ក្រៀមក្រំ ចំពោះថ្នាក់ដឹកនាំ និងសមាជិក-កា នៃ​សហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ព្រមទាំងបងប្អូន ជនរួមជាតិទាំងអស់ ឱ្យបានជ្រាប សូមទានជ្រាប។


​អ្នកស្រី យ៉ាន់ ចាន់ណា ភរិយារបស់លោក សយ វិវឌ្ឍន៍ អ្នកចំរៀងឱ្យ ផលិតកម្មខ្មែរក្រោម បាន​ទទួលមរណៈ ភាព កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១១ យប់មិញ ដោយមានកូនក្នុងផ្ទៃ៧ខែ ក្នុង​ជន្មា​យុ​២៨ឆ្នាំ នៅមន្ទីរពេទ្យ ក្រុងភ្នំពេញ។

​អ្នកស្រី យ៉ាន់ ចាន់ណា ត្រូវជាបងថ្លៃ អ្នកនាង ថាច់ សុជាតា សហការីវិទ្យុសំ ឡេងកម្ពុជាក្រោម និងត្រូវក្មួយថ្លៃ អ្នកស្រី កៀង សាខន អ្នកនិពន្ធបទចំរៀងខ្មែរក្រោម។

ដំណឹងដ៏សែនក្រៀមក្រំនេះ ខ្ញុំព្រះករុណា អាត្មាភាព សឺង យ៉ឹង រតនា សូមអំពាវនាវ ដល់បង​ប្អូន​ជន​រួមជាតិ ទាំងអស់ មេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា ដល់ពិធីបុណ្យបូជាសព និងដើម្បី​ចូលរួម​រំលែកមរណៈទុក្ខ ជាមួយនឹងលោក សយ វិវឌ្ឍន៍ និងក្រុមគ្រួសារ អ្នកនាង ថាច់ សុជាតា ផងដែរ។

សូមបញ្ជាក់៖ អ្នកនាង យ៉ាន់ ចាន់ណា ជាម្ចាស់បទចំរៀង មុខមួយជីវិតបី ក្នុងថាសស៊ីឌីលេខ ៧ នៃ​ផលិតកម្ម ខ្មែរក្រោម។

ព័ត៌មានបន្ថែម សូមបងប្អូនជនរួមជាតិ ទំនាក់ទំនង៖ អ្នកនាង ថាច់ សុជាតា តាមទូរស័ព្ទលេខ (562) 682-7834 ឬខ្ញុំព្រះករុណា អាត្មាភាព សឺង យ៉ឹង រតនា ទូរស័ព្ទលេខ (408) 550-5060
KKF
P.O. Box 51201
San Jose, California, 95151 (U.S.A)
ក្រុងសាន់ហូស្សេ, ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១១
ពីខ្ញុំព្រះករុណា អាត្មាភាព
សឺង យ៉ឹង រតនា

No comments:

Post a Comment

yes