សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

អ្នក​ភូមិ​បុរីកីឡា​ផ្អើល​ឆោ​ឡោ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ

ភ្នំពេញ៖ ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍន៍​បុរី​កីឡា​ប្រមាណ ៥០​នាក់​ បាន​នាំ​គ្នា​ផ្អើល​ឆោ​ឡោ បន្ទាប់​ពី​គណៈកម្មការ​អភិវឌ្ឍន៍​សំណង់​អគារ​ផ្ទះ​ល្វែង​បុរី​កីឡា បាន​ចាក់​សោរ​ទ្វារ​ផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់ ដែល​ស្នាក់​នៅ​ផ្ទះ​លេខ​៥ ជាន់​ទី​៥ អគារ​ទី​៤ ស្ថិត​នៅ​សង្កាត់​វាលវង់ ​ខណ្ឌ​៧​មករា កាល​ពី​វេលា​ម៉ោង ៤រសៀល​ថ្ងៃ​ពុធ​នេះ។
លោក អន នីតា អាយុ ២២​ឆ្នាំ ជា​និសិត្យ​ឆ្នាំ​ទី​៥​ នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ទន្តសាស្ត្រ និង​ជា​ម្ចាស់​ផ្ទះ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​បាន​ហៅ​ឲ្យ​គាត់​ចេញ​ពី​ផ្ទះ​ហើយ​យក​សោរ​មក​ចាក់​ផ្ទះ​របស់​គាត់​តែ​ម្ដង​កាល​ពី​វេលា​ម៉ោង​បួន​រសៀល ដោយ​អះអាង​ថា គាត់​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​គណៈកម្មការ​អភិវឌ្ឍន៍​នោះ​ឡើយ។
លោក​បាន​បន្តថា ផ្ទះ​នេះ​គាត់​បាន​ទិញ​ពី​លោក ភោ លីណា ក្នុង​តម្លៃ ៨៩០០​ដុល្លារ តាំង​ពី​ដើម​ឆ្នាំ​២០១០ ដោយ​មាន​ប្រធាន​អគារ​មេភូមិ និង​ចៅ​សង្កាត់​ទទួល​ដឹង​ឮ បើទោះ​ជា​ពួក​គាត់​មិន​បាន​ផ្ដិត​មេ​ដៃ ឬ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​លើ​លិខិត​ទិញ​លក់​នោះ​ក្ដី។
លោក​បាន​ថ្លែង​ថា៖ «ក្រោយ​ពី​បាន​ចាក់​សោរ​បិទ​ទ្វារ​ផ្ទះ​របស់​ខ្ញុំ​ហើយ ​ក្រុម​គណៈកម្មការ និង​អាជ្ញាធរ​ទាំង​នោះ​ បាន​បង្ខំ​ឲ្យ​ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​លោក ភោគ លីណា​ ទៅ​វិញ បើទោះ​ជា​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទៅ​នឹង​កិច្ច​សន្យា​ទិញ​លក់​ក្ដី»។








ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes