សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

សិស្ស​សម័យ​ថ្មី​ចេញពី​ផ្ទះ​​តែ​មិន​ចូល​រៀន​ បែរ​ជា​ទៅ​ដើរ​លេង​ជា​មួយ​សង្សារ​យ៉ាង​ត្រេក​ត្រអាល

សិស្សមួយគូ
ខេត្តកំពង់ស្ពឺ ៖ ​អាណា​ព្យា​បាល​​ទំាង​ឡាយ​ដែល​មាន​កូន​ចៅ​កំពុង​ពេញ​វ័យ ក្រមុំ-​កំលោះ​ដែល​
សិ​ក្សា​​នៅ​តាម​បណ្តា​អនុ​វិទ្យា​ល័យ​​ វិទ្យា​ល័យ​នានា មេត្តា​តាម​ដាន​មើល​កូន​​​ឱ្យ​បាន​​ជាប់​លាប់​ផង ប្រយ័ត្ន​​​ពពោះ​​ទាំង​កំពុង​​​សិក្សា។


ប្រភព​ពី​គ្រូ​បង្រៀន​​នៅ​វិទ្យា​ល័យ​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ បាន​និយាយ​​ជុំ​វិញ​​​បញ្ហា​យុវ​សិស្ស​​ខិល​ខូច​មួយ​ក្តាប់​តូច​ថា ពួក​នោះ​​ចូល​រៀន​តិច​ជាង​ដើរ​លេង​ជា​មួយ​សង្សារ​​ដែល​ជា​សិស្ស​​រួម​ថ្នាក់​​ជា​មួយ​​គ្នា ​ឯ​អាណា​ព្យា​បាល​​ទាំង​នោះគិត​ថា កូន​ប្រុស​ស្រី​ចេញពី​ផ្ទះ​មក​សាលា​ តែ​ដល់​កូន​រៀន​ខ្សោយ​មិន​មាន​ចំណាត់​ថ្នាក់​​ ស្រាប់តែ​ពួក​គាត់​ចោទ​​ទៅ​លើ​​​គ្រូ​ថា បង្រៀន​កូន​គាត់​​មិន​ល្អ​ទៅវិញ ។ ប្រភព​ពី​ប្រជា​ពលរដ្ឋ​នៅ​ជិត​តំបន់​កម្សាន្ត​ឧទ្យាន​​គិរីរម្ស​​បាន​បង្ហើប​ឱ្យ​​ដឹងថា គាត់​ក៏​ឧស្សាហ៍​​ប្រទះភ្នែក​ឃើញ​ក្រុម​យុវ​ជន​​ដឹក​គ្នា​ទាំង​គូៗ​ ស្លៀក​ពាក់​​ឯក​សណ្ឋា​ន​សិស្ស​​​ជិះ​ម៉ូតូ​​ទំនើប​ៗ​​ដឹក​គ្នា​ជា​ក្រុម​ៗ​ ហើយ​បង្កើត​ឱ្យ​មាន​ចំណង​ស្នេហាយ៉ាង​ត្រេក​ត្រអាល​តាម​​គម្ពោត​ព្រៃ​ដែល​មើល​ទៅ​ពិបាក​ភ្នែក​បំផុត​ ។


លោក​ទី​ សុខ​ឡេង នាយក​សាលា​វិទ្យា​ល៏យ​​កំពង់​ស្ពឺ​ ធ្លាប់​បាន​​មាន​​ប្រសាសន៍​​ឱ្យ​ដឹងថា ​យុវ​សិស្ស​​តិច​តូច​ដែល​​មាន​អកប្ប​កិរិយា​​ខិល​ខូច​ដើរ​លេង​ពាលា​ លោក​ក៏​អប់រំ​ឱ្យ​​ពួក​គេ​​យក​ចិត្ត​ទុក​ដាក់​​ក្នុង​​ការ​រៀន​សូត្រ​​​​ឱ្យ​​បាន​ច្រើន​ជាងការ​លេង​​ ព្រោះ​​កំពុង​នៅ​ក្នុង​វ័យ​​សិក្សា​កុំ​ឱ្យ​ឱកាស​​ល្អ​កន្លង​​ផុត​ទៅ ។ ​គ្រាន់តែ​​យុវ​សិស្ស​កំពុង​​សិក្សា​នៅ​វិទ្យា​ល័យ​​​កំពង់​ស្ពឺ​រាល់​ថ្ងៃ​​ជាង​២​ពាន់​នាក់​ទៅ​ហើយ ។ ​សិស្ស​ដែល​គេច​សាលា​ទៅ​មាន​ស្នេហា​ឯ​ក្រៅ​ប្រាកដ​ជា​មាន ប៉ុន្តែ​​ក៏​មិន​ប្រាកដ​ថា ជា​សិស្ស​វិទ្យា​ល័យ​កំពង់ស្ពឺ​ទាំងអស់​ដែរ។


មជ្ឈ​ដ្ឋាន​​មួយ​ចំនួន​ក៏​បាន​សម្តែង​​កង្វល់​​ខ្លះៗ​​ទៅលើ​បញ្ហា​យុវសិស្ស​​បច្ចុ​ប្បន្ន​ថា សូម្បី​តែ​​ជិះ​ម៉ូតូ​​ឌុបគ្នា​ក៏លូក​គ្នា​ពី​មុខពី​ក្រោយ​​មិន​សម​ជា​អ្នក​​សិក្សា​​ឡើយ ។ ​គួរ​ណា​តែ​គ្រប់​អាណា​ព្យាបាល​​ទាំង​ឡាយ​​ដែល​មាន​កូន​ប្រុស​ស្រី​​ពេញ​វ័យ​​សិក្សា​​មេត្តា​​តាម​ឃ្លាំ​មើល​​កូនៗ​នោះ​ផង កុំ​ឱ្យ​​អាប់​ឱន​ទាំង​គ្រួសារ ពិសេស​ប្រពៃណី​ដ៏​ល្អ​​ផូរ​ផង់​​​របស់​ខ្មែរ​តែ​ម្តង៕ 








កោះសន្តិភាព

No comments:

Post a Comment

yes