សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

កូនគោ​ចម្លែក​​មាន​ស្រកាដូច​ក្រពើ

កូនគោចម្លែក

​​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​កើត​ឡើង​​ធ្វើ​ឱ្យ​មនុស្ស​ម្នា​​នាំគ្នា​ទៅ​​ចោម​​រោម​មើល​ដោយ​សារ​កូន​​គោ​មួយ​ក្បាល​កើត​មក​មាន​ស្រកា​​ដូច​ក្រពើ​ដែល​​គេ​គិតថា ​ជារឿង​ចម្លែក​​មិន​ធ្លាប់​​ឃើញ ។ ​អ្នក​ស្រី​​សុខ វណ្ណា អាយុ​៤២​ឆ្នាំ ​ជា​ម្ចាស់​គោ​​នៅភូមិ​សាលា​រៀន ឃុំ​បាសាក ​ស្រុក​ស្វាយ​ជ្រំ ​បាន​ប្រាប់​ថា កូនគោ​ចម្លែក​​​នេះ​បាន​កើត​​កាល​ពីវេលា​ម៉ោង​​១​យប់​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​៤ ធ្នូ ២០១១។ 


អ្នកស្រុកមើលកូនគោចម្លែក

 គ្រាន់តែ​​កើតរួច​មេ​គោ​ផ្អើល​ខ្លាច​កូន​វា​ស្ទុះ​​កញ្ជ្រោ​លរហូតដាច់​ខ្សែ​​ក្រឡុះ​​ រួច​បោល​​ចេញពី​ក្រោល​​ដូចជា​​ភិត​ភ័យ​ខ្លាំង​ណាស់​ ​។ ឯ​ប្តី​របស់​គាត់​​​ក៏​បាន​​លើក​កូន​គោ​​ចេញពី​ក្រោល​ដែល​​ខ្លួន​កូន​គោ​នេះ​ស្ងួត​​មាន​ស្រកា​​ ឈាមបន្តិចក៏​​គ្មាន​​​ស្រែក​​ហៅ​ប្រពន្ធ​ឱ្យ​បំភ្លឺ​​ភ្លើង​​មើល​កូន​គោ​​​ពេល​ចុច​ពិល​មើល​ឃើញ​កូន​គោ​​ឈ្មោល​មាន​ស្រកា​ស្ងួត​ដូច​ជា​ត្រូវ​​នឹង​កម្តៅ​ថ្ងៃ ក៏​លើកយក​មក​ដាក់​នៅ​មុខ​ផ្ទះ​មើល ​។ អ្នក​ស្រី​ប្រាប់ថា ​កូន​គោ​១​ក្បាល​​នេះ​កើត​មក​ភ្លាម​​​បាន​បើក​ភ្នែក​ខ្មៅ​​ក្រឹប​​មើល​គេ​មើល​ឯង ប៉ុន្តែវា​ហាក់​ដូច​ជា​អស់​កម្លាំង​ពេល​ស្រកា​វា​ស្ងួត​។ ​អ្នក​ស្រី​បន្តទៀតថា ​នៅម៉ោង​​១២​ថ្ងៃត្រង់​​ក៏​សាក​ល្បង​យក​ទឹក​​មក​លាប​លើ​ស្រកា​វាដូចជា​មាន​កម្លាំង​ឡើង​វិញ  ហើយ​បញ្ចុក​​​ទឹក​ដោះ​គោ​ឱ្យ​វា​រស់​ ព្រោះ​​​មេវា​ផ្អើល​​ភ័យ​ខ្លាច​​មិន​ឱ្យកូនបៅ​ទេ ។ 

មេគោ ដែលកើតកូនចម្លែក

អ្នក​ដែល​​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក​​មាន​ចម្ងល់​​ជា​ខ្លាំង ហើយ​រង់ចាំ​​​មើល​ថា តើ​កូន​គោ​ចម្លែក​នេះ​អាច​រស់​នៅ​បាន​ប៉ុន្មានថ្ងៃ?










កោះសន្តិភាព

No comments:

Post a Comment

yes