សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

សិល្បការនី កូរ៉េខាងត្បូង អាក្រាតកាយរស់នៅជាមួយជ្រូក ១០៤ម៉ោង


​​Miru Kim សម្រេចចិត្តរស់នៅជាមួយសត្វជ្រូកក្នុងរយៈពេល​ ១០៤ ម៉ោង ក្នុងស្ថានភាពស្បែក
ដណ្ដប់​សាច់។Miru Kim គឺជាសិល្បការនីម្នាក់ដើរតាមចលនាសិល្បៈរៀបចំបែបថ្មី បានសម្រេច
ចិត្តរស់នៅជាមួយសត្វជ្រូករយៈពេល ១០៤ម៉ោង នុងស្ថានភាពដែលខ្លួនមិនបានស្លៀកពាក់អ្វី
សោះ។

​​អតីតនិស្សិតសាលាវិជ្ជសាស្ដ្រ និងជាកូនស្រីរបស់ទស្សនវិទូជនជាតិ កូរ៉េ ម្នាក់ បានឃុំខ្លួនឯងនៅ​
ក្នុងបន្ទប់កញ្ចក់មួយនៅក្នុងមន្ទីរតាំងពិព័ណ Art Basel Miami ២០១១ ជាកន្លែងដែលអ្នកទស្សនា
អាចមើលឃើញនាង ហូបបាយ និងដេកជាមួយជ្រូកក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ៣ ធ្នូរ។


សិល្បការនីអាយុ ៣០ រូបនេះបានថ្លែងថា ៖ "នៅពេលខ្ញុំបានរស់នៅជាមួយសត្វជ្រូកទាំងនោះ ខ្ញុំ
ទទួលបានអារម្មណ៍ថា ខ្លួនមានជីវិតលេចធ្លោជាងពេលណាណាទាំងអស់"។

ក្រៅពីនេះ បើតាម Miru Kim សកម្មភាពនេះក៏បានជួយអោយនាងឆ្លងកាត់បាននូវការភ័យខ្លាចភាព
ងងឹត ការផ្សងគ្រោះថ្នាក់ និងភាពកខ្វក់។

គេបានដឹងថា​ Miru Kim ធ្លាប់បានអាក្រាតកាយក្នុងស្ថានភាពពិសេសមួយចំនួនដូចជា ស្រាតនៅ
ទីតាំងខ្ពស់បំផុតនៅក្នុងក្រុង Istanbul និងការថតរូបអាក្រាតកាយនៅក្នុងតំបន់រោងចក្រត្រូវគេបោះ
បង់ចោល នៅក្នុងផ្លូវរូងក្រោមដី ឬនៅលើស្ពានជាដើម។



CAMNEWS

No comments:

Post a Comment

yes