សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

កម្ពុជា-​វៀតណាម​បង្កើន​ចំណង​មិត្តភាព


 ប្រទេស​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ទ្វេ​ភាគី​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ស្គាល់​គ្នា និង​ប្រកប​មុខ​របរ​រក​ទទួលទាន​បាន​ជិតស្និទ្ធ និង​កើន​ឡើង​ថែម​ទៀត។


 ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​នឹង​បង្កើន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់​ចំនួន ៥.០០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៥។ ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នៅ ៩​ខែ ឆ្នាំ​២០១១ កន្លង​មក​នេះ​បាន​កើន​ដល់​ចំនួន​ជាង ២.០០០​លាន​ដុល្លារ​អាមេរិក​រួច​ទៅ​ហើយ។
ការ​ឯកភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម លោក ផាម ប៊ិញ ម៉ិញ (Pham Binh Minh) នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១១។
លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ ជា​ឆ្នាំ​ពិសេស​ដែល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប ៤៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា៖ «កម្ពុជា និង​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ វៀតណាម បាន​និយាយ​ថា នឹង​ត្រៀម​ខ្លួន​ដើម្បី​សហការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​កម្ពុជា ឲ្យ​បាន​ធ្វើ​ប្រធាន​អាស៊ាន​នេះ​ឲ្យ​បាន​ល្អ ឲ្យ​បាន​ជោគជ័យ ដើម្បី​ឈាន​ទៅ​រក​ការ​កសាង​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥​នេះ»។
នៅ​ក្នុង​ជំនួប​រយៈជិត ២​ម៉ោង រវាង​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ភូត្រុង (Nguenyen Phu Trong) ជាមួយ​លោក​នាយកដ្ឋមន្រ្តី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១១ ថ្មីៗ​នេះ ក៏​បាន​ឯកភាព​ដូច​គ្នា​នេះ​ដែរ៕



អាស៊ីសេរី

No comments:

Post a Comment

yes