សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

អ្នក​ភូមិ​ឡពាងលើក​គ្នា​មក​គាំ​ទ្រ​តំណាង​នៅ​ឯ​តុលាការ​កំពូល

ក្រុម​អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មេធាវី​ការពារ​ក្ដី បានដើរ​ចេញ​ពី​បន្ទប់​សវនាការ​ ខណៈ​អ្នក​ភូមិ​ចំនួន ៥០​នាក់​មក​ពី​ឃុំ​តាចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​នឹង​ក្រុមហ៊ុន​របស់​លោកស្រី ជា ខេង ភរិយា​លោក​រដ្ឋ​មន្ត្រី​ឧស្សាហកម្ម រ៉ែ និង​ថាមពល ស៊ុយ សែម នោះ កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​អគារ​តុលាការ​កំពូល ដើម្បី​គាំ​ទ្រ​តំណាង​របស់​ពួកគេ ដែល​​បាន​ឡើង​បង្ហាញ​ខ្លួន​​នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត។
អ្នក​ភូមិ​ប្រហែល ៥០​នាក់ បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​តាំង​ពី​យប់​ថ្ងៃ​អង្គារ ហើយ​មាន​ផែនការ​ស្នាក់នៅ​វត្ត​បុទុមវត្ដី ប៉ុន្តែ នគរបាល​ខណ្ឌ​ដូនពេញ ពុំ​អនុញ្ញា និង​នាំ​ពួកគេ​ទៅ​ស្នាក់​នៅ​វត្ត​គៀនឃ្លាំង ហើយ​អ្នក​ភូមិ​បាន​ដើរ​ពី​វត្ត​គៀនឃ្លាំង​មក​កាន់​តុលាការ​កំពូល​នៅ​វេលា​ម៉ោង ៣​ព្រឹក​ថ្ងៃ​ពុធ​នេះ។
លោក រាជ សីមា តំណាង​អ្នក​ភូមិ បាន​ប្រាប់​ថា ក្រុម​អ្នក​ភូមិ​ធ្វើ​ដំណើរ​មក​ភ្នំពេញ ព្រោះ​លោក​គឺ​ជា​តំណាង​អ្នក​ភូមិ ដូច្នេះ​ពួកគេ​ចង់​ដឹង​ពី​របៀប​ដែល​តុលាការ​កំពូល​នឹង​ចាត់​ការ​មក​លើ​ករណី​នេះ ពីព្រោះ​តុលាការ​ដំបូង​ និង​ឧទ្ធរណ៍​ខេត្ត​កំពង់ឆ្នាំង បាន​កាត់​ទោស​គាត់​ដោយ​គ្មាន​ភស្តុតាង។
លោក សីមា មាន​ប្រសាសន៍​ថា​៖ «យើង​ចង់​ដឹង​ពី​របៀប​ដែល​តុលាការ​កំពូល​នឹង​កាត់​ទោស​ប្រជាជន​គ្មាន​កំហុស ពីព្រោះ​លោក​បាន​ទទួល​អយុត្តិធម៌​រួច​ហើយ​ពី​ការ​សម្រេច​របស់​តុលាការ​ខេត្ត»។


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes