សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

ពលករខ្មែរទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន ភីស៊ីមេនផៅវើរងការ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីថៅកែ

 ពលករខ្មែរដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន ភីស៊ីមេនផៅវើ ដែលរងការធ្វើ
ទារុណកម្ម វាយធ្វើបាបពីសំណាក់ថៅកែយ៉ាងព្រៃផ្សៃបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ
ហើយកាលពីថ្ងៃទី០៣ ខែធ្នូ ដោយការមកនេះគឺលុយផ្ទាល់ខ្លួនរបស់ពលករដោយក្រុមហ៊ុនមិនបាន
គិតគូរនោះទេ។

 នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី០៥ ខែធ្នូ នេះ ពលករឈ្មោះ ផន សុធា ភេទស្រី អាយុ២៣ឆ្នាំ 
បានរៀបរាប់ពីទុក្ខវេទនារបស់នាងដែលរងការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃពីសំណាក់ថៅកែ
និងការចាប់បង្ខំអោយលេបថ្នាំ(មិនដឹងប្រភេទថ្នាំ) ដោយការធ្វើទារុណកម្មនេះមិនត្រូវបានក្រុមហ៊ុន
ភីស៊ីមេនផៅវើ នៅភ្នំពេញយកចិត្តទុកដាក់ជួយអន្តរាគមន៍នៅទេ។

 ពលករឈ្មោះ ផន សុធា បានរៀបរាប់ថា ថៅកែបានយកខ្សែមកចងកស្ទើរតែស្លាប់ ហើយអាសោ
យកនាងទៅក្នុងបន្ទប់ចាប់វ៉ៃជាមួយបន្ទះដែលវាយខ្នងរបស់​នាង ដោយសម្រាតខោ អាវ វ៉ៃគូថ ខ្នង
ដាល់ទ្រូង ក្បាលពោះ ក្តិច ខ្ញៅ ខ្ញាំ សព្វសារពាង្គកាយ។ ហើយដោយសារតែការវាយធ្វើបាបពី
សំណាក់ថៅកែ និងទ្រាំលែងបានទើបនាងសម្រេចចិត្តប្រាប់ថៅកែឈប់ធ្វើការវិលត្រឡប់មកកម្ពុជា
វិញ។ ប៉ុន្តែថៅកែនិយាយថា បើចង់ត្រឡប់ទៅផ្ទះវិញត្រូវសងលុយគេវិញ ហើយដោយសារតែឪពុក 
ម្តាយ មិនមានលុយសងថៅកែ បានធ្វើអោយនាងចេះតែទ្រាំធ្វើការទៅ។ ហើយថៅកែបង្អត់អាហារ
ថែមទៀតផង នៅពេលដែលនាងធ្វើការខុស ” ថៅកែបានចាត់ទុកខ្ញុំថោកជាងឆ្កែទៅទៀត ពូកែ​ខាង​វ៉ៃចាប់អោយលេបថ្នាំ មិនដឹងថ្នាំអីទេ ”  


 អ្នកស្រី អ៊ុច សុវណ្ណារី ម្តាយពលករ ផន សុធា បានលើកឡើងថា ប្តឹងថៅកែ និងអោយក្រុមហ៊ុន
ភីស៊ីមេនផៅវើ ដោះស្រាយចំពោះបញ្ហាដែលកើតមានឡើងចំពោះកូនរបស់គាត់។ ហើយសូម
អោយចាប់ថៅកែយកមកផ្តន្ទាទោស និងសងជំងឺចិត្ត និងទាមទារអោយមើលជំងឺកូនរបស់គាត់
អោយជាអ្នកស្រីបន្តថា មកដល់ពេលនេះក្រុមហ៊ុន ភីស៊ីមេនផៅវើ នៅមិនទាន់ដោះស្រាយដល់
កូនគាត់នៅឡើយទេ។


 សូមបញ្ជាក់ថា ពលករ ផន សុធា បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន ភីស៊ីមេន
ផៅវើ កាលពីថ្ងៃទី០៥ ធ្នូ ឆ្នាំ២០០៩ ហើយបានមកដល់កម្ពុជាវិញកាលពីថ្ងៃទី០៣ ខែធ្នូ ២០១១ 
ដោយសារតែផុតកុងត្រាជាមួយថៅកែ៕

No comments:

Post a Comment

yes