សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

តំណាងរាស្ត្របក្សប្រឆាំងដាក់ពាក្យប្តឹងជាផ្លូវការទៅគណកម្មាការសិទ្ធិមនុ ស្សនៅសភាម៉ាឡេស៊ីរឿងពលករស្លាប់

 អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានដាក់ពាក្យបណ្តឹងជាផ្លូវការប្តឹងទៅ
គណៈកម្មាការសិទ្ធិមនុស្សនៅក្នុងសភា នៃប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី០៥ ធ្នូ ទាក់ទងទៅនិងការ
ស្លាប់របស់ពលករខ្មែរដែលធ្វើការបំរើការជាមេផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន 
មេនផៅវើ ។

 លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្ស សម រង្ស៊ី បានមានប្រសាសន៍
នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០៥ ធ្នូ នៅក្នុងមន្ទីររដ្ឋសភាថា នៅថ្ងៃទី០៥ ធ្នូ លោកស្រីបាន
បញ្ជូនលិខិតពាក្យបណ្តឹងប្តឹងទៅប្រធានគណៈកម្មាការសិទ្ធិមនុស្សក្នុងសភាប្រទេសម៉ាឡេស៊ី
លោក MUHAMMAD SHAANI BIN ABDULLAH ទាក់ទងទៅនិងករណីពលករឈ្មោះ ពៅ និច
ដែលបានស្លាប់ ហើយថ្មីៗនេះគេបានបញ្ជូនមកវិញនូវធាតុ។ ពីព្រោះគណកម្មការនេះមានភារកិច្ច 
និងកាតព្វកិច្ច ដែលចែងនៅក្នុងច្បាប់ ហើយភារកិច្ច និងកាតព្វកិច្ច ទី១ គឺទទួលពាក្យបណ្តឹង។ 
ទី២ ស៊ើបអង្កេតនៅគ្រប់ករណីទាំងអស់។ ដោយនៅក្នុងពាក្យបណ្តឹងដាក់ទៅនោះលោកស្រីក៍សូម
អោយគណកម្មាការសិទ្ធិមនុស្សស៊ើបអង្កេតលើករណីនេះ ទី៣ សូមអោយកោះអញ្ជើញមន្ត្រីដែល
ពាក់ព័ន្ធមកស៊ើបសួរ ទី៤ គណកម្មាការសិទ្ធិមនុស្សមានភារកិច្ចនៅក្នុងការផ្តល់ជូនដល់រដ្ឋាភិបាល
ប្រទេសម៉ាឡេស៊ីនៅក្នុងការពង្រាងច្បាប់ ឬមួយក៍ធ្វើអនុក្រឹត្យចាត់វិធានការនានាដើម្បីទប់ស្កាត់
នូវអំពើជួញដូរក៍ដូចជាអំពើរំលោភសិទ្ធិមនុស្សទាំងឡាយ។

 លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា លិខិតពាក្យបណ្តឹងនេះគឺជាលិខិតទី១ ដែលលោកស្រីផ្ញើ
ជាផ្លូវការទៅគណកម្មាការសិទ្ធិមនុស្សនៅសភាប្រទេសម៉ាឡេស៊ី។ ដោយលោកស្រីបានលើកឡើង
ថា មានអ្នស្លាប់ដែលជាស្ត្រីធ្វើការងារនៅម៉ាឡេស៊ីជាអ្នកបំរើនៅក្នុងផ្ទះមានទៅដល់១១រូប ដូច្នេះ
លោកស្រីនិងធ្វើលិខិតម្តងមួយករណីៗ។ ហើយមូលហេតុដែលលោកស្រីដាក់ពាក្យបណ្តឹងករណី
ពលករឈ្មោះ ពៅ និច ស្លាប់នៅប្រទេសម៉ាឡេស៊ី គឺដោយសារតែមានឪពុក ម្តាយ ជនរេងគ្រោះ
មិនអស់ចិត្តទៅលើអ្វីដែលជាការសន្និដ្ឋាននៅក្នុងរបាយការណ៍ដែលបានមកពីក្រុមហ៊ុន។ លោកស្រី
ធ្វើលិខិតពាក្យបណ្តឹងនេះគឺដើម្បីសុំអោយគណកម្មាការសិទ្ធិមនុស្សនៅរដ្ឋសភាប្រទេសម៉ាឡេស៊ី
ធ្វើការស៊ើបអង្កេតដោយត្រឹមត្រូវ។

 សូមជម្រាបថា ពលករឈ្មោះ ពៅ និច អាយុ១៨ឆ្នាំបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈ
ក្រុមហ៊ុន មេនផៅវើ ហើយត្រូវបានថៅកែធ្វើបាបនិងបានស្លាប់នៅម៉ាឡេស៊ី ដោយធាតុត្រូវបាន
បញ្ជូនត្រឡប់មកអោយក្រុមគ្រួសារ។ ចំណែកក្រុមហ៊ុន មេនផៅវើ បានសងជំងឺចិត្ត៤លានរៀល
ក៍ប៉ុន្តែក្រុមគ្រួសារទាមទារសំណងជំងឺចិត្តពីក្រុមហ៊ុន១០,០០០ម៉ឺនដុល្លារអាមេរិក៕

No comments:

Post a Comment

yes