សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

កូន​គោ​ចម្លែក​​កើត​មក​មាន​ស្រកា​ដូច​សត្វ​ក្រពើ​​ស្លាប់​​ហើយ​ តែ​​យួនសុំ​ទិញ​


 ​កូន​គោ​ចម្លែក​​មាន​ស្រកា​ដូច​​ក្រពើ​​បាន​ធ្វើ​ឱ្យ​​មាន​មនុស្ស​ម្នា​ចង់​មក​មើល​ផ្ទា​ល់​ភ្នែក​​មាន​ទាំង​ខ្មែរ យួន ​និង​អ្នក​យក​ព័ត៌​មាន​​យួនខេត្ត​ឡុង​អាន មក​ថត​រូប​​ភាព និង​សុំ​ទិញ​កូន​គោក​ចម្លែក​នេះ តែ​ម្ចាស់​មិន​ព្រម​លក់ ។ កូន​គោ​ចម្លែក​​នេះ​បាន​កើត​កាលវេលា​ម៉ោង​១រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៤ ធ្នូ ២០១១ ។


​​ទាក់ទិន​នឹង​ករណី​​នេះ​ដែរ អ្នក​ស្រី​ សុខ វណ្ណា ​បាន​ប្រាប់​ថា នៅ​ថ្ងៃទី​៤ ធ្នូ​ វេលា​ម់ោង​​៦​ល្ងាច កូន​គោ​ចម្លែក​នេះ​​បាន​ស្លាប់​ហើយ​ប្តី​របស់​គាត់​​​បម្រុង​យក​ទៅ​កប់​ទាំង​យប់​តែ​​​ត្រូវ​បាន​ចាស់​ទុំ​​ឃាត់ ដោយ​​និយាយ​​ថា ចាំ​ព្រឹក​ឡើង​សឹម​កប់ ឬទុក​ឱ្យ​ខាង​គ្រូ​ពេទ្យ​ពិនិត្យ​មើល​​ពីអាការ​​ចម្លែក​នេះ​សិន លុះ​​ព្រឹក​ឡើង​​ថ្ងៃ​ទី​៥ ធ្នូ កូន​គោ​ចម្លែក​​បាន​រស់​ឡើង​វិញ ហើយ​ស្រែក​យំ​ឮថា ​ម៉ាម៉ា ម្តង​ទៀត​​ឮ​សូ​យំ​ថា ម៉រៗៗ ​លុះ​ម៉ោង​៦​ព្រឹក​ប្តី​គាត់​​ក៏​​បញ្ច្រក​ទឹក​ដោះគោ​​ចូល​មាត់ លុះ​ដល់​ឆ្អែត​។ មនុស្ស​ម្នា​មាន​ការ​ងឿង​ឆ្ងល់​ដោយ​ថា កូន​គោ​ចម្លែក​​ស្លាប់​ហើយ​រស់​វិញ ធ្វើ​ឱ្យ​ល្បី​តៗ​គ្នា​​ និង​ឮ​ដល់​ប្រទេសយួន ក៏​នាំ​គ្នា​រាប់​រយ​នាក់​មក​មើល​មាន​ទាំងអ្នក​យក​ព័ត៌​មាន​ខេត្ត​ឡុងអាន ​និង​ថត VDEO ថត​ហ្វិច​​ជា​ច្រើន​​ប៉ុស្តិ៍​ ហើយ​​​បាន​សុំ​ទិញ​ដោយ​ឱ្យ​តម្លៃ​​១​លាន​រៀល ​ដោយ​យួនចង់​យក​ទៅ​ឱ្យ​​មជ្ឈ​មណ្ឌល​​ចិញ្ចឹម​សត្វ​ក្រសួង​កសិ​កម្ម​យួនថែទាំ និង​យក​ទៅ​ពិសោធន៍​​មើល​រក​មូល​ហេតុ​​ដែល​កូន​គោ​កើត​មក​មាន​ស្រកា​ដូច​​ក្រពើ​ ហើយចាញ់​​កម្តៅ​ព្រះ​អាទិត្យ ​ប្រេះស្រកា​ដូច្នេះ តែ​​អ្នក​ស្រី​និង​ប្តី​មិន​​ព្រម​លក់។


​​រហូត​មក​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី៥ ធ្នូ កូន​គោ​នេះ​បាន​ស្លាប់​ម្តង​ទៀត ពេល​នោះ​អ្នក​សារ​ព័ត៌​មាន​យួននៅ​តែ​សុំ​ទិញ​ម្តងដដែល តែ​រូប​គាត់​នៅតែ​មិន​លក់​ឱ្យ​ ព្រោះ​ចង់​ទុក​កូន​គោ​ចម្លែក​នេះ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​ខ្មែរ​ពិសោធន៍​នៅ​ស្រុក​ខ្មែរ​ក៏​ប៉ុន្តែ​​រហូតដល់​ម៉ោង​​៦​ល្ងាច​ពុំ​មាន​អាជ្ញា​ធរ​​ខ្មែរ​ណា​ម្នាក់​មក​ទាក់​ទង​គាត់​ក៏​​សម្រេច​ចិត្ត​បញ្ចុះ​​សព​​កូនគោនៅ​ពី​មុខ​វត្តនេះ​តែម្តង ហើយ​​បាន​និមន្ត​ព្រះ​​សង្ឃ​រាប់​​បាត្រ​រហូត​៧​ថ្ងៃ​ ចាប់ពីថ្ងៃ​​ទី៦​​នេះ​តទៅ ៕








កោះសន្តិភាព

No comments:

Post a Comment

yes