សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

យ៉ាងតិច​មនុស្ស​៥៨​នាក់​ស្លាប់​ក្នុងការ​ផ្ទុះ​នៅ​ទី​សក្ការ​នៅ​អា​ហ្វ​ហ្កានី​ស្ថាន​

 ការផ្ទុះ​ចំនួន​២​នៅ​ទី​សក្ការ​អា​ហ្វ​ហ្កានី​ស្ថាន​ចំ​ថ្ងៃ​ពិសិដ្ឋ​Ashura​របស់​ពួក​អ៊ិស្លា​មនិកាយ​ស៊ី​អ៊ីត​បាន​បណ្តាលអោយ​ស្លាប់​ម​នុស្ស​យ៉ាងតិច​៥៨​នាក់​កាលពី​ថ្ងៃ​អង្គារ​។​


 ការវាយប្រហារ​នៅក្នុង​រដ្ឋធានី​និង​នៅ​ក្រុង​ម៉ាហ្សា អ៊ី សារីហ្វ ភាគ​ខាងជើង​បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នៅ​អាល្លឺម៉ង់​ក្នុង​បំណង​ដាក់ចេញ​មាគ៌ា​មួយ​សំរាប់​អា​ហ្វ​ហ្កានី​ស្ថាន នៅ​រយៈពេល​១០​ឆ្នាំ​បន្ទាប់ពី​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​អាមេរិក​បាន​បណ្តេញ​ពួក​តា​លី​បង់​ចេញ​ពី​អំណាច​។​


ការផ្ទុះ​នៅ​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​អង្គារ​ជា​ការវាយប្រហារ​ផ្តាច់ផ្តិល​ជីវិត​ច្រើន​បំផុត​នៅក្នុង​រដ្ឋធានី​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​។​ក្រុម​តា​លី​បង់​បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​ថា​"​អមនុស្សធម៌​"​និង​បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​"​សត្រូវ​ឈ្លានពាន​"​។​
​ការផ្ទុះ​បាន​កើតឡើង​នៅ​ច្រក​ចូល​ទៅ​កាន់​ទី​ស​ក្ការ​នៅ​មាត់​ទន្លេ​នៅ​កណ្តាល​ក្រុង កន្លែង​ដែល​មនុស្ស​រាប់រយ​នាក់​ដែល​ច្រៀង​ចំរៀង​អ៊ិស្លា​មនិកាយ​ស៊ី​អ៊ីត​បាន​ជួបជុំគ្នា​ដើម្បី​កត់សំគាល់​បុណ្យ​Ashura ដោយ​ប្រុសៗ​វាយវាត់​លើ​ខ្នង​ទទេ​របស់គេ​ជា​ផ្នែក​នៃ​ការ​កាន់ទុក្ខ​តាម​បែប​ប្រពៃណី​។​
​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ថា​មនុស្ស​៥៤​នាក់​បាន​ស្លាប់​ក្នុង​ការវាយប្រហារ​នៅ​ក្រុង​កា​ប៊ុល​និង​១៥០​នាក់​ទៀត​រងរបួស​។​
​មនុស្ស​៤​នាក់​បាន​ស្លាប់​នៅ​ក្រុង​ម៉ាហ្សា អ៊ី សារីហ្វ​នៅពេល​ការផ្ទុះ​មួយ​បាន​វាយប្រ​ហា​រទីស​ក្ការ​មួយ​នៅក្នុង​ទីក្រុង​នេះ តែ​មិន​ទាន់​ដឹងថា​តើ​ពួក​ស៊ី​អ៊ី​ត​ជា​គោលដៅ​ដែរ​ឬ​អត់​។​
​នៅ​មិនទាន់​មាន​ការអះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទាំងពីរ ដែល​ត្រូវបាន​ប្រធានាធិបតី​ហា​មី​ត កាហ្សៃ​ថ្កោលទោស​៕


CEN

No comments:

Post a Comment

yes