សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

ផ្តន្ទា​ទោស​អតីត​អគ្គ​នាយក​រង​អានកូន និង​ភរិយា​ឲ្យ​ជាប់​ពន្ធនាគារ​ជាង​៤​ឆ្នាំ

តុលាការ​រាជ​ធានី​ភ្នំពេញ បាន​ផ្តន្ទា​ទោស​លោក ហេង ឈាង អតីត​អគ្គ​នាយក​រង​ក្រុមហ៊ុន​អានកូ និង​ភរិយា​របស់​គាត់ អ្នក​ស្រី ទេព កូលាប សាកល​វិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ជាង ៤​ឆ្នាំ ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ពិសេស។


លោក លាង សំណាត់ ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​៖ «តុលាការ​បាន​រក​ឃើញ​ថា ហេង ឈាង និង ទេព កូលាប មាន​ពិរុទ្ធភាព​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ពិសេស។ ដូច្នេះ តុលាការ​សម្រេច​ផ្តន្ទា​ទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន ៤​ឆ្នាំ និង ៦​ខែ»។




ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes