សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

ហ៊ីលឡារី​ជំ​រុញ​ក្រុម​ប្រឆាំង​ស៊ីរី​ឲ្យ​គោរព​ជន​ជាតិ​ភាគ​តិច​បើ​អាសាដ​រលំ

  រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីន​តុន បាន​ជំរុញ​សមាជិក​នៃក្រុម​ប្រឆាំង​ស៊ីរី កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ឲ្យ​ធានា​ដល់​ក្រុម​ជន​ជាតិ​ភាគ​តិច​ថា សិទ្ធិ​របស់​ពួកគេ​នឹង​ត្រូវ​បាន​គោរព ប្រសិន​បើ​របប​គ្រប់​គ្រង​របស់​លោក​ប្រធានាធិបតី​ស៊ីរី បាសារ អាល់ អាសាដ បញ្ចប់​ទៅ។
លោក​ស្រី គ្លីនតុន បាន​បញ្ជូន​សារ​នេះ​ទៅ​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី ជា​ក្រុម​ដែល​កំពុង​ស្វែង​រក​ការ​ផ្លាស់​ប្ដូរ​បែប​ប្រជាធិបតេយ្យ ដើម្បី​បញ្ចប់​របប​គ្រប់​គ្រង​របស់​លោក អាសាដ និង​ឪពុក​របស់​លោក ដែល​បាន​កាន់​អំណាច​សរុប​ចូល​គ្នា​ស្មើ​នឹង ៤០​ឆ្នាំ។
ជន​ជាតិ​ស៊ីរី​មួយ​ចំនួន ជា​ពិសេស​ស្ថិត​នៅ​ក្នុង​ចំណោម​និកាយ​អាឡាវិត​របស់​លោក អាសាដ និង​សហគមន៍​គ្រិស្ដសាសនិក ព្រួយ​បារម្ភ​ថា ការ​ដួល​រលំ​នៃ​របប​គ្រប់​គ្រង​របស់​លោក អាសាដ អាច​នាំ​ទៅ​រក​រដ្ឋាភិបាល​ថ្មី​កាន់​កាប់​ដោយ​ក្រុម​អ៊ីស្លាម​និយម​និយកាយ​ស៊ុននី និង​នាំ​ទៅ​រក​សង្គ្រាម​ផ្ដាច់​ផ្ដិល​ជន​ជាតិ ដូច​ដែល​គេ​បាន​ឃើញ​កើត​មាន​នៅ​អ៊ីរ៉ាក់ ក្រោយ​ការ​ដួល​រលំ​របប​គ្រប់​គ្រង​របស់​លោក សាដាម ហ៊ូសេន នៅ​ឆ្នាំ​២០០៣ ក្រោយ​ការ​វាយ​លុក​របស់​សហរដ្ឋ​អាមេរិក។

No comments:

Post a Comment

yes