សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

អ្នក​ភូមិ​ប៉ះ​ទង្គិច​មួយ​ប្រាវ​ជាមួយ​ទាហាន​កាង​ក្រុមហ៊ុន Horizon នៅ​ក្រចេះ

 ជម្លោះ​ដី​ធ្លី​រវាង​អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ក្រុមហ៊ុន Horizon Aricultural Development Co., Ltd បាន​ផ្អាក​ទៅ​វិញ​ហើយ​នៅ​ថ្ងៃ​នេះ ក្រោយ​​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​អស់​រយៈ​ពេល​ប្រហែល ១០​នាទី។
លោក សួន វិច្ឆិកា តំណាង​ប្រជា​ពលរដ្ឋ ១៣៦​គ្រួសារ នៅ​​ភូមិ​ក្រសាំង ឃុំ​ស្នួល បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន​នេះ​បាន​ផ្អាក​ឈួស​ឆាយ​ដី​របស់​អ្នក​ភូមិ​ហើយ ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ពួកគាត់។
លោក សួន វិច្ឆិកា មាន​ប្រសាសន៍​ថា​៖ «ក្រុម​អ្នក​ភូមិ​បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រាំង​ខ្ទប់​ក្រុមហ៊ុន​កុំ​ឲ្យ​ឈួស​ឆាយ​ដំណាំ​របស់​ពួក​គាត់នៅ​ព្រឹក​[ថ្ងៃ​ពុធ​]នេះ ហើយ​យើង​​បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​ទាហាន​ដែល​ការពារ​ក្រុមហ៊ុន ប៉ុន្តែ ពុំ​មាន​នរណា​របួស​នោះ​ឡើយ»។



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes