សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

អ៊ីរ៉ាក់​តាន​តឹង បន្ទាប់​ពី​ចេញ​ដីកា​ចាប់​ខ្លួន​អនុ​ប្រធានាធិបតី

                   អនុ​ប្រ​ធានាធិប​តី​អ៊ីរ៉ាក់ លោក តារ៉េក អាល់ហាសេ​មី


ក្រុង​បាដាត: ក្រុម​អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ សម្រាប់​អនុ​ប្រធានា​ធិបតី​និកាយ​ស៊ុននី​លោក​តារ៉េក អាល់-ហាសេមី ​កាល​ពី​ថ្ងៃ​ចន្ទ​ពី​បទ​មាន​ទំនាក់​ទំនង​សង្ស័យ​ទៅ​នឹង​ការ​ធ្វើ​ឃាត​ និង​ការ​បំផ្ទុះ​គ្រាប់​បែក ជា​ការ​សម្រេច​ចិត្ត​មួយ​ទំនង​ជា​បញ្ឆេះ​ភាព​តាន​តឹង​ខាង​និកាយ​ បន្ទាប់​ពី​ការ​ដក​កង​ទ័ព​អាមេរិក​ចេញ។
វិធានការ​នេះ​បង្ក​គ្រោះថ្នាក់​ដល់​កិច្ច​ព្រម​ព្រៀង​ចែក​អំណាច​ដ៏​ផុយ​ ស្រួយ​របស់​អ៊ីរ៉ាក់​ក្នុង​ចំណោម​ប្លុក​និកាយ​ស៊ុននី និង​និកាយ​ឃើដ​ដែល​បាន​តស៊ូ​ពុះ​ពារ​នឹង​ភាព​តាន​តឹង​រយៈ​ពេល​មួយ-ពីរ​ឆ្នាំ បន្ទាប់​ពី​ការ​កាប់​សម្លាប់​ខាង​និកាយ​ធ្វើ​ឲ្យ​ប្រទេស​ខិត​ទៅ​រក​ សង្គ្រាម​ស៊ីវិល​។
អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ឧត្ដម​សេនីយ៍​ទោ អាដែល ដាហាម បាន​ប្រាប់​សន្និសីទ​កាសែត​ពី​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ ដែល​ប្រាប់​ថា​ជា​អង្គ​រក្ស​លោក​ហាសេមី ដែល​បាន​ភ្ជាប់​អនុ​ប្រធានា​ធិបតី​រូប​នោះ ទៅ​នឹង​ការ​សម្លាប់​ និង​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​មន្ត្រី​សន្តិសុខ។
ដោយ​លើក​ឯកសារ​មួយ​ច្បាប់​បង្ហាញ​ក្រុម​អ្នក​កាសែត​ លោក ដាហាម​បាន​ថ្លែង​ថា៖​«ដីកា​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ចេញ​សម្រាប់​លោក​អនុ​ ប្រធានា​ធិបតី​ តារ៉េក អាល់ ហា​សេមី ដោយ​យោង​តាម​មាត្រា​ទី​៤​នៃ​ច្បាប់​ភេរវកម្ម និង​ត្រូវ​បាន​ចៅ​ក្រម​៥​រូប​ចុះ​ហត្ថ​លេខា​...ដីកា​នេះ​គួរ​តែ​ត្រូវ​អនុវត្ត»។
បុរស​បី​នាក់​ដែល​បង្ហាញ​ខ្លួន​តាម ​ទូរទស្សន៍​បាន​និយាយ​លម្អិត​ពី​ការ ​ធ្វើ​ឃាត ដែល​ពួក​គេ​ត្រូវ​អង្គរក្ស​​លោក​ហាសេមី ណែ​នាំឲ្យ​ធ្វើ​ រួម​ទាំង​ការ​បង្កៃ​គ្រាប់​បែក​តាម​ផ្លូវ​ និង​ការ​ជិះ​រថយន្ត​បាញ់​លើ​សន្តិសុខ​និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​។ បុរស​ម្នាក់​បាន​និយាយ​ថា គាត់​ត្រូវ​បាន​លោក​ហាសេមី ​ផ្តល់​រង្វាន់​ចំនួន​៣​ពាន់​ដុល្លារ​ដោយ​ផ្ទាល់​៕ 



ភ្នំពែញប៉ុស្តិ៏

No comments:

Post a Comment

yes