សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 2, 2012

រញ្ជួយដីកម្រិត ៦.៨ រិកទ័រ វាយប្រហារ ប្រទេសជប៉ុន


CNN៖ ក្រុមអ្នកភូមិវិទ្យារបស់អាមេរិក បានរាយកាណ៍ថា ការរញ្ជួយដីដ៏ខាំ្លង ដែលមាន កម្រិតរញ្ជួយ ៦.៨ រិកទ័រ នោះបានវាយប្រហារ ទៅលើឈូងសមុទ្រ ប្រទេសជប៉ុន កាលពី យប់ថ្ងៃអាទិត្យ ទី០១ ខែមករា ម្សិលមិញនេះ។


យោងតាមគេហទំព័រ ស៊ីអិនអិន ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ ២០១២ នេះបានឲ្យ ដឹងពី ក្រុមអ្នកជំនាញខាងភូមិវិទ្យារបស់អាមេរិកថា ហេតុការណ៍រញ្ជួយដីនេះដែរ បានវាយ ប្រហារ​ទិសនិរតី ភាគខាងត្បូងដែលមានចម្ងាយ ៤៦៨ គីឡូម៉ែត្រ ពីទីក្រុងតូក្យូ និង មាន ជម្រៅ ៣៤៨ គីឡួម៉ែត្រផងដែរ។


ភ្លាមៗនោះដែរ គ្មានសេចក្តីរាយការណ៍ណាមួយអំពី ចំនួនអ្នករងរបួស និង ទំហំនៃការខូច ខាត​នោះទេ។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលប៉ាស៊ីហ្វិកស៊ូណាមិ មិនបានចេញផ្សាយអំពី ការព្រ​មាន​ណាមួយ អំពីរលកយក្សស៊ូណាមិទេ។


ក្រុមអ្នកជំនាញផ្នែកភូមិវិទ្យារបស់អាមេរិក បានព្យាករណ៍ថា កម្រិតរញ្ជួយដំបូង មានទៅដល់ ៧.០ ប៉ុន្តែ ក្រោយមកធ្លាក់មកនៅ ៦.៨ រិកទ័រវិញ៕








DAP-NEWS

No comments:

Post a Comment

yes