ពលរដ្ឋម្នាក់ឈ្មោះរិន យីម ដែលបានចូលរួមក្នុងការតវ៉ាការពីថ្ងៃមិ្សលមិញបាននិយាយថា គាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមប៉ោអូ៥ ឃុំខ្សឹម ខេត្តក្រចេះ ហើយដីនោះគឺបានកាន់កាប់ដោយប្រជាពលរដ្ឋចំនួន៧៧ គ្រូរសារ ។ អ្នកស្រីបានបន្តថា កន្លងមកមានក្រុមហ៊ុនឯកជនមួយ ឈ្មោះសុវណ្ណរិទ្ធី បានប្រគល់ដីដែលកំពង់មានទំនាស់នោះ មក អោយប្រជាពលរដ្ឋកាន់កាប់សំរាប់បង្ករបង្កើនផល ស្រាប់តែនៅក្នុងឆ្នាំ២០១១កន្លងមកនេះមានក្រុមហ៊ុនរបស់យួនមួយឈ្មោះដាយណាម បានយកគ្រឿងចក្រមកឈូសឆាយទៅវិញ។ អ្នកស្រីបានបន្ថែមថា ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋអស់មួយព្រឹកទើបក្រុមហ៊ុនព្រមដកគឿងចក្រចេញទៅទីស្នាក់ការរបស់ខ្លូនវិញ។ ហើយប្រជាពលរដ្ឋនៅតែរងចាំការដោះស្រាយពីអាជ្ញធរខេត្តដោយហេតុថា ប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថានោះជាដីរបស់ប្រជាពលរដ្ឋ។
បើសំឡឹងមើលទៅប្រជាពលរដ្ឋនៅក្នុងឃុំខ្សឹ ស្រុកស្នូល ខេត្តក្រចេះ បានតនាំគ្នាធ្វើការតវ៉ាជាច្រើនលើកជាច្រើនសាររួចមកហើយប៉ុន្តែពួកគេនៅតែទទួលភាពបរាជ័យ។
លោកឡុង រី ជាតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៏ថា ប្រជាពលរដ្ឋនាំគ្នាតវ៉ាគឺជារឿងមួយដែលត្រឹមត្រូវ ព្រោះកាលពីកន្លងមកក្រុមហ៊ុន សុវណ្ណរិទ្ធី មានការឯកភាពទទួលស្គាល់ថា ដីនោះជាដីរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមានឯកសាបញ្ជាក់ពីសុរិយោដីថាដីនោះជាដីរបស់ពួកគេ។ លោកបានបន្តថា ក្រុមហ៊ុនដាយណាម ត្រូវតែបញ្ឈប់ការឈូសឆាយលើដីរបស់ប្រជាពលរដ្ឋតទៅទៀត រដ្ឋាភិបាលគួតពិតមើលឡើងវិញចំពោះការរស់នៅជួបទុកលំបាករបស់ប្រជាពលរដ្ឋ ដោយសារតែការការរំលោភបំពានយកដីពីសំណាក់ក្រុមហ៊ុនយួននោះ។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះយ៉ាងហោចណាស់មានពលរដ្ឋម្នាក់ត្រូវបានស្លាប់ដោយសារតែក្រុមហ៊ុនបានឈូសដើមឈើរំលំសង្កត់ពីលើ ៕
KMN-Radio
No comments:
Post a Comment
yes