សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 4, 2012

ប្រវត្តិថ្ងៃ៧ មករា ១៩៧៩


ដោយយ៖ ហេង ហុង

 សូមជនរួមជាតិមេត្តាចូលរួមគិតពិចារណាទាំងអស់គ្នាអំពីប្រវត្តថែ្ង៧មករា១៩៧៩មើលថា៖ តើ​ក្រុម មេដឹកនាំគណបក្សប្រជាជន​ជាអ្នករៀបចំផែនការណ៏ដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបប​ប៉ុល​ពត​នៅ​ថែ្ង៧មករា១៩៧៩​​មែន រឺក្រុមមេដឹកនាំគណបក្សប្រជាជនជាអ្នកធើ្វស្រែលើខ្នងរាស្ត្រខែ្មរតាំង​ពីថែ្ង ៧មករា​១៩៧៩។

 ក្រុមមេដឹកនាំគណបក្សប្រជាជនតែងឃោសនានយោបាយថា៖ ពួកគេបានបង្កើតរណសិរ្សសាមគ្ពី​សង្ព្រោះជាតិកម្ពុជា នៅថ្ងៃ២ធ្នូ១៩៧៨ ហើយមកដល់ថ្ងៃ២៥ធ្នូ១៩៧៨ ក៏ចាប់ផ្ដើមធ្វើការវាយ លុក មកលើ​របបប៉ុល ពត និងបានផ្ដួលរំលំរបបប៉ុលពតនៅថ្ងៃទី៧មករា១៩៧៩។ សូមជនរួមជាតិ ពិចារ ណាមើលថា៖ ពីថ្ងៃ២ធ្នូ ដល់ ថ្ងៃ២៥ធ្នូ គឺមានតែរយៈពេល២៣ថ្ងៃប៉ុណ្ណោះ តើគេអាចចាត់តែង យុទ្ទ សាស្ដ្រយោធាវាយរំលំ​របបប៉ុល ពតនៅថ្ងៃទី៧មករា១៩៧៩បានដែររឺទេ? បើរបបប៉ុលពតមាន ទ៏ព ច្រើនសន្ទឹក ឯរណសិរ្សមាន​ទ័ពដ៏ស្ដួចស្ដើងទៀតផង។ តាមលក្ខណៈបច្ចេកទេស ដើម្បីអាចយក ជ័យជំនៈលើរបបមួយដែលមានកង​ទ័ពដ៏ច្រើនសន្ទឹកបាន ទាល់តែមានកំលាំងទ័ពធំ និងមានផែន ការយុទ្ទសាស្ដ្រសង្រា្ពម ព្រមទាំងរៀបចំ​ហ្វឹកហាត់កងទ័ពយ៉ាងល្អិតល្អិត។ ដូចនេះ រយៈពេលតែ ២៣ថៃ្ង​​ ​ក្រុមមេដឹកនាំគណបក្សប្រជាជនមិនអាច​រៀបចំយុទ្ធសាស្ត្រ និងហ្វឹកហាត់ កងទ័ពអោយ បានខ្លាំងគ្រប់គ្រាន់ដើម្បីប្រយុទ្ធយកជ័យជំនៈលើរបបប៉ុល​ពត បានទេ។​​ បើយើងពិចារណា អោយ អស់ទៅ គឺរយៈពេលតែ២៣ថៃ្ង​​ កុំថាឡើយរហូតដល់ការរៀបចំ​ផែនការយុទ្ធសាស្ត្រសង្គ្រាម និងចាត់ ចែងហ្វឹកហាត់កងទ័ព​សូម្បីតែរៀបចំជារចនាសម្ព័នដើម្បើធ្វើទំ​នាក់​ទំនង និងសុំជំនួយកង ទ័ពពី រដ្ឋាភិបាលយួនដើម្បីអោយមកជួយច្បាំង ក៏មិនទាន់ផង។ ឯខាងរដ្ឋាភិបាល​យួនវិញក៏ចឹងដែរ​ ទោះ បីជាក្រុមមេដឹកនាំគណបក្សប្រជាជន​ សុំអោយលើកទ័ពមកជួយច្បាំងភ្លាម​ ក៏​រដ្ឋាភិបាល យួនរៀប ចំកងទ័ពមិនទាល់ដែរសំរាប់​​រយៈពេលតែ២៣ថៃ្ង​ ប្រសិនជារដ្ឋាភិបាលយួនមិន​បាន​រៀបចំទាំង នយោបាយ និងផែនការយុទ្គសាស្ដ្រយោធាច្បាស់លាស់រាប់ឆ្នាំមកហើយទេនោះ។ ដូចនេះ ការ ឃោសនារបស់ក្រុមមេដឹកនាំគណបក្សប្រជាជន គឺដើម្បីកេងយកផលចំណេញខាងនយោបាយពី​ថែ្ង៧មករា១៩៧៩ប៉ុណ្ណោះ។


ធាតុពិតគឺមេដឹកនាំយួនជាអ្នករៀបចំទាំងនយោបាយ និងផែនការយុទ្គសាស្ដ្រយោធា យ៉ាង​ល្អិត​ល្អន់ និងច្បាស់លាស់ណាស់តាំងពីរាប់ឆ្នាំមកហើយ។ ខាងក្រោមនេះ មានឯកសារបញ្ជាក់ អំពី ការខិតខំ​ខ្នះខ្នែងរបស់មេដឹកនាំក្រុងហាណូយ ខាងនយោបាយការបរទេស ក្នុងការស្វះស្វែង រក ជំនួយទាំង​នយោ​បាយ និងសម្ភារៈ ពីមេដឹកនាំអតីតៈសហភាពសូវៀតដើម្បីធ្វើជាបង្អែក ដូចតទៅ៖
នៅខែមេសា១៩៧៥ ប្រទេសយួនបានធ្វើសង្គ្រាមវាយឈ្នះសហរដ្ឋអាមេរិកដោយបានដេញ​អាមេរិកចេញអស់ពីទឹកដីនៃប្រទេសយួន។ ចាប់ពីពេលនោះមក ក្រុមមេដឹកនាំអតីតៈ សហភាព សូវៀត បានប្រកាសជួយចំពោះការកសាងប្រទេសយួនជាច្រើន។
នៅឆ្នាំ១៩៧៧ ក្រុមមេដឹកនាំយួនបានធ្វើសេចក្ដីសំរេចចិត្ដ ដើម្បីប្រើកំលាំងទ័ពចូលកាន់កាប់​កម្ពុជា។ ដោយសារសេចក្ដីសំរេចចិត្ដនេះ បានធ្វើអោយចំណងមិត្ដភាពរវាងមេដឹកនាំសូវៀត និង មេដឹក​នាំយួន កាន់តែកើនឡើងយ៉ាងស្អិតរមួត ព្រោះវាស្របទៅនិងបំណង ប្រាថ្នារបស់ ក្រុមមេ ដឹក នាំអតីតៈ​សហ​ភាពសូវៀត ដែលសូវៀតបានចាប់ផ្ដើមរៀប ចំពង្រីកមហិទ្ធរិទ្ធ កុំមុយនីស្ដនៅតំបន់ នេះតាំង​ពីកំឡុង​ឆ្នាំ១៩៦០មកម្លេះ។ ក្រុមមេដឹកនាំអតីតៈសហភាពសួវៀត បានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់នយោ​បាយអនុត្ដរភាពរបស់ក្រុមមេដឹកនាំយួនទៅលើកម្ពុជា និងលាវ។
នៅថ្ងៃទី៣វិច្ឆិកា១៩៧៨ មានការចុះសន្ធិសញ្ញាស្ដីពីមិត្ដភាព និងសហប្រតិបត្ដិការណ៏ រវាង សូវៀត និងយួនសំរាប់រយៈពេល២៥ឆ្នាំ។ នៅក្នុងសន្ធិសញ្ញានោះ ក៏បានទទួលយកនូវ ការវាយលុក របស់កង​ទ័ព​យួនចូលក្នុងប្រទេសខ្មែរ និងតាមគំនិតរបស់ក្រុមមេដឹកនាំយួន គឺនឹងលើកពួក កុំមុយ និស្ដកម្ពុជាអោយ​កាន់អំណាច។

ក្រោយពីចុះសន្ធិសញ្ញាថ្ងៃទី៣វិច្ឆកា១៩៧៨នេះហើយ ក្រុមមេដឹកនាំយួនបានចាប់ផ្ដើមរៀបចំ​បង្កើតរណសិរ្សមួយសិនដែលគេអោយឈ្មោះថាៈ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលក្នុង នោះ​មេដឹកនាំយួនបានជ្រើសរើសយកតែក្រុមអតីតខ្មែរយៀកមិញ អោយធ្វើជាមេដឹកនាំ និង ទុក អោយក្រុម​អតីតៈខ្មែរយៀកមិញនេះធ្វើការរៀបចំចាត់តែងរចនាសម្ព័ន្ធរបស់រណសិរ្យនេះ។ ចំណែក ក្រុមអតីតកូន​ទាហានប៉ុល ពត មានលោកហ៊ុន សែន លោកហេង សំរិន និងលោក ជា ស៊ីម ក៏បាន រត់ភៀសខ្លួនទៅនៅ​ប្រទេសយួនដែរ តែក្រុមមេដឹកនាំយួន មិនទាន់ទុកចិត្ដទេ។ ដោយខ្វះកំលាំង ជាជនជាតិខ្មែរក្នុងការលើក​បន្ដុបអោយកាន់អំណាចជំនួសមុខអោយខ្លួន នោះមេដឹកនាំ យួនក៏យក ក្រុមអតីតកូនទាហានប៉ុល ពត ទៅ​អោបរំ។ បន្ទាប់មក មេដឹកនាំយួនក៏អនុញ្ញាតិ អោយរៀបចំ បញ្ចូល ពួកក្រុមអតីតកូនទាហានប៉ុល ពត​ទាំង​នេះដែលរួមមានលោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីមក្នុងរណសិរ្យសាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជានោះ និងប្រគល់តួនាទីតែម្ដង។
ក្រោយពីទទួលបានជោគជ័យក្នុងការបង្កើតរណសិរ្យសាមគ្គីសង្គ្រេះជាតិកម្ពុជានៅថ្លៃ២ធ្នូ១៩៧៨មក មេដឹកនាំយួនក៏បានរត់យ៉ាងប្រញាប់ ប្រញាល់ទៅចុះសន្ឋិសញ្ញា មួយទៀតជាមួយ មេដឹក នាំអតីតៈ​សហភាពសូវៀត នៅថ្ងៃទី២៥ធ្នូ១៩៧៨។ សន្ធិសញ្ញាថ្ងៃ២៥ធ្នូ១៩៧៨នេះ បានធ្វើអោយ ក្រុមមេដឹក​យួន​រីកថ្លើមខ្លាំងណាស់ ព្រោះពេលនេះ ក្រុមមេដឹកនាំយួនរឹតតែបានដឹងយ៉ាងច្បាស់ថា ពួកគេមានក្រុម​មេដឹក​នាំ​សូវៀត​នៅពីក្រោយខ្នងហើយ។ បន្ទាប់ពីចុះសន្ឋិសញ្ញានេះភ្លាម មេដឹក នាំ យួនបានបញ្ជាកង​ទ័ពរបស់ខ្លួ​ន យ៉ាងរួសរាន់បំផុតប្រហែល ២០០០០០នាក់ អោយលុក លុយកម្ពុជា និងរំលំរបបប៉ុល ពតនៅថ្ងៃ​៧មករា ១៩៧៩។ ទន្ទឹមនឹងនេះ មេដឹកនាំយួនបាន បង្កើត រដ្ឋាភិបាល កម្ពុជា​មួយក្រោមចំណុះ​ខ្លួន​នៅ​ភ្នំពេញ ហើយ​ដាក់អ្នកត្រួត ពិនិត្យជាជនជាតិ យួននៅ គ្រប់ទីក ន្លែង (ជំនាន់នោះហៅថា លោកជំនាញ​ការ​វៀតណាម)។ ឯក្រុមលោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម គ្រាន់តែត្រូវបានមេដឹកនាំយួន ជ្រើសរើស​លើកបន្ដុបអោយកាន់ អំណាចធ្វើជា អាយ៉ង តែប៉ុណ្ណោះ។

ដូចក្នុងសៀវភៅរបស់លោក Peter J.Opitz Frieden für Kambodscha”ទំព័រ១២២ បានសរសេរ​ថា៖ បើគ្មានមេដឹកនាំសូវៀតនៅពីក្រោយ និងជួយទាំងនយោបាយ និងសំភារៈ ព្រមទាំងមានសន្ធិ​សញ្ញា​ចុះចុងខែធ្នូ១៩៧៨ រវាងមេដឹកនាំសូវៀត និងមេដឹកនាំយួនស្ដីពីមិត្ដភាព និងសហប្រត្ដិ បត្ដិការ សំរាប់រយៈ​ពេលយូរអង្វែងជាមូលដ្ឋានទេ ក្រុមមេដឹកនាំយួនមិនហ៊ានសំរេចចិត្ដចូលលុកលុយ និងកាន់ កាប់​កម្ពុជា​នៅថ្ងៃ៧មករា១៩៧៩ឡើយ។
         
   ដូចនេះ ថ្ងៃ៧មករា១៩៧៩ មិនមែន ក្រុមមេដឹកនាំគណបក្សប្រជាជន រៀបចំដើម្បីចូលមក​រំដោះ​ខ្មែរទេ តែផ្ទុយ ទៅវិញ ថ្ងៃ៧មករា១៩៧៩ គឺជាថ្ងៃដែលមេដឹកនាំយួនបានគ្រោង និងដៅ ទុក យ៉ាង ល្អិត​ល្អន់ហ្មត់ចត់ពិតប្រាកដបំផុត ក្នុងការលេបត្របាក់យកប្រទេសខ្មែរ​  ដោយប្រើឱកាស ដែល សូវៀត​ចង់ពង្រីកឥទ្ធិពលកុំមុយនិស្ដចូលមកកម្ពុជា។ មហិច្ចតារបស់មេដឹកនាំសូវៀត គឺគ្រាន់ តែប្រ ជែង ចង់បាន​កម្ពុជាពីមហាអំណាចចិន មកដាក់ក្រោមចំណុះនៃរបបកុំមុយនិស្ដរបស់ខ្លួនប៉ុណ្ណោះ។ តែមេដឹកនាំយួនទេ ដែលមានគំនិតអាក្រក់មហាអាក្រក់ស៊ីលើលើនយោបាយសូវៀត ដែលបាន ប្រើប្រាស់គ្រប់លទ្ធភាពដែល​សូវៀតមាន ក្នុងការសំរេចនូវផែនការឈ្លានពានមកលើកម្ពុជា។    


No comments:

Post a Comment

yes