សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 29, 2012

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលពង្រាយកំលាំងចំនួន៩៩៩នាក់ការពារសន្តិសុខ ការបោះឆ្នោតព្រឹទ្ធសភា

កណ្តាល៖ស្នងការដ្ឋាននគរបានខេត្តកណ្តាលបានពង្រឹងសន្តិសុខនៅតាមមូលដ្ឋានជាប់ជាប្រចាំ
ហើយពិសេសសម្រាប់សន្តិសុខក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៣ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែមករាឆ្នាំ២០១២នោះមានចំនួនជាង៩០០នាក់បន្ថែមទៀត។យោងតាមប្រសាសន៍របស់លោក
ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល។

លោកស្នងការ អ៊ាវ ចំរើន នបញ្ជាក់ឲ្យដឹងថានៅក្នុងខេត្តកណ្តាលមានមណ្ឌលបោះឆ្នោតចំនួនមួយ​ស្មើចំនួន២ការិយាល័យបោះឆ្នោតដែលស្ថិតនៅទីតាំងគរុកោសល្យភូមិភាគ(ក្រុងតាខ្មៅ)។លោក បាន​បញ្ជាក់ថាសន្តិសុខដែលប្រចាំការនៅក្នុងការិយាល័យបោះឆ្នោតទាំងពីរការិយាល័គឺមួយការិយា
ល័យ​មានចំនួន៣នាក់ដូច្នេះពីរការិយាល័យមានចំនួន៦នាក់
ឯចំពោះកងកំលាំងការពារសន្តិសុខ
ខាងក្រៅមណ្ឌលបោះឆ្នោតមានចំនួន១២៥នាក់រួមចំរុះជាមួយកងកំលាំងរាជអាវុធហត្ថជួយការពារ
សណ្តាប់​​ធ្នាប់តាមដងផ្លូវនិងរង់ចាំអន្តរាគមន៍នៅពេលមានហេតុការណ៍ណាមួយកើតឡើង
ហើយ
ក៏មានរថយ​ន្តពន្លត់អគ្គិភ័យមួយគ្រឿងនិងរថយន្តពេទ្យមួយគ្រឿងសម្រាប់អន្តរាគមន៍និងជួយ
សង្រ្គោះ។

លោកស្នងការ អ៊ាវ ចំរើន នបញ្ជាក់ឲ្យដឹងបន្តទៀតថាលោកបានបញ្ចេញកងកំលាំងនគរបាលខេត្ត
សម្រាប់ពង្រឹងសន្តិសុខបន្ថែមនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាមានចំនួន៩៩៩នាក់គ្រប់ស្រុកនិងប៉ុស្តិ៍រដ្ឋបាលប្រចាំការនៅតាមគោលដៅទាំងអស់រៀបចំត្រៀមកំលាំងអន្តរាគមន៍នៅពេលមានបញ្ហាអី្វកើតឡើង៕

No comments:

Post a Comment

yes