សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 27, 2012

អ៊ុងសាន ស៊ូជី គូសបញ្ជាក់ទៅលើ វេទិកាសេដ្ឋកិច្ច ពិភពលោកថា មីយ៉ាន់ម៉ា ក៏មានចំណែក មួយក្នុងសហគមន៍ ពិភពលោកដែរ


 មីយ៉ាន់ម៉ា៖ យោងតាម គេហទំព័រសហភាព មីយ៉ាន់ម៉ា “ម៉ីហ្ស៊ីម៉ា” ចុះផ្សាយនៅថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០១២ ថា លោកស្រី អ៊ុងសាន ស៊ូជី បានគូសបញ្ជាក់ ទៅលើវេទិកាសេដ្ឋកិច្ច ពិភពលោកថា មីយ៉ាន់ម៉ា ក៏មាន ចំណែក មួយ ក្នុងសហគមន៍ពិភពលោកដែរ ។
ឆ្លាតក្នុងឱកាសនៃការចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង ដាវូស “Davos ” ប្រទេស ស្វីតហ្សឺឡែន កាលពីថ្ងៃមិ្សលមិញនេះ លោកស្រីបានប្រាប់​ដល់គណៈ​ប្រតិភូ​ទាំងឡាយ ខណៈដែល លោកស្រីចូលរួមក្នុងពិធីប្រគំតន្ដ្រីនាទីក្រុង រ៉ង់ហ្គូន ថា មីយ៉ាម៉ា “ក៏ មាន​ចំណែកមួយនៅក្នុងសហគមន៍ ពិភពលោកដែរ” និងទទួលបានជោគ​ជ័យក្នុងការ​សម្រប​សម្រួល​នៅថ្នាក់ជាតិ ។
លោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងបញ្ជាក់ថា “យើងមានបំណងចង់ចូលរួម និងជាផ្នែក​មួយនៃ​សហគមន៍ពិភព លោកប៉ុណ្ណោះទេ ថែមទាំងបានផ្សារភ្ជាប់ផ្នែកសេដ្ឋកិច្ច និងសង្គមផងដែរ ដោយ​កំណើនសេដ្ឋកិច្ច និងសង្គម មានស្ថេរភាព និងការសម្របសម្រួលផ្ទៃក្នុង​ផ្នែកនយោបាយក៏​ប្រសើរ​ដែរ ហើយយើងត្រូវការពលរដ្ឋរបស់យើង ដើម្បី រួមគ្នាធ្វើកិច្ចការទាំងនេះទទួលបានជោគជ័យ” ។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី នឹងឈរឈ្មោះជាបេក្ខជន ជាប្រធានាធិបតីថ្មី ខណៈដែល​កាល បរិច្ឆេទ នៃការបោះឆ្នោតនឹងធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះ ។ លោកស្រី អ៊ុងសាន ស៊ូជី បានគូសបញ្ជាក់ថា “ទោះ បីជាកន្លងមក លោកស្រីមិនបានចូលរួមជាមួយពិភពលោក” ប៉ុន្ដែលោក​ស្រីនៅតែនឹកដល់ពិភពលោកជា ដរាប។
នៅក្នុងសុន្ទរកថារបស់លោកស្រី អ៊ុងសាន មានខ្លឹមសារថា រូបខ្ញុំស្នើឱ្យមានការវិនិយោគទុន​ឱ្យកា​ន់​តែច្រើន ឡើង ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមានការទទួលខុសត្រូវដោយស្របច្បាប់ ពិសេស គឺផ្ដល់​សិទ្ធិ គ្រប់គ្រាន់ដល់ កម្មករនិយោជិក និងការជួយបង្កើនជំនាញ​ជាច្រើនដល់​ពួកគេ​ផងដែរ ។
សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង ដេវ៉ូស​នេះ គឺមាន សមាជិកក្រុមហ៊ុនប្រមាណជាង២,៥០០ក្រុមហ៊ុនចូលរួមក្នុងវេទិកានេះ ហើយវេទិកា​នេះ​មានរយៈពេល៥ថ្ងៃ ដោយបើកអង្គសិក្ខាសាលា និងពិភាក្សាគ្នាលើវិស័យសេដ្ឋកិច្ច និងកិច្ចការវប្ប​ធម៌ផងដែរ ៕


DAP-NEWS

No comments:

Post a Comment

yes