Friday, January 27, 2012
យ៉ិនស៊ិនជារុក្ខជាតិជួយបំបាត់រោគតប់ប្រមល់ និងជួយចំណង់ផ្លូវភេទ
រុក្ខជាតិដែលចិនហៅថា យ៉ិនស៊ិន គឺជារុក្ខជាតិប្រឆាំងជំងឺតប់ប្រមល់ហៅរោគ TRESS ហើយវាជួយដល់ចំណង់ផ្លូវភេទទៀតផង។ លោក JEAN CHARLES SCHNEBE-LEN ជាបណ្ឌិតខាងឱសថសាស្ត្រ និងភូតគាមោសថវិទ្យា (ការសិក្សាឱសថពីរុក្ខជាតិ) និយាយថា រុក្ខជាតិយ៉ិនស៊ិនផ្តល់ចម្លើយធម្មជាតិចំពោះការចុះថយនៃចំណង់ផ្លូវភេទ ។ យ៉ិនស៊ិន ជួយរូបរាងកាយទប់ទល់នឹងរាល់រូបភាពនៃរោគតប់ប្រមល់ ដោយជួយកែលម្អសភាពទូទៅរបស់រាងកាយ ព្រមទាំងប្រព័ន្ធអ័រម៉ូន ។
វាជួយធ្វើឱ្យមានតុល្យភាពឡើងវិញនៃថាមពលរបស់រាងកាយ ព្រមទាំងប្រព័ន្ធអ័រម៉ូន និងប្រព័ន្ធសរសៃប្រសាទ។ នេះជាការអះអាងរបស់បណ្ឌិតខាងឱសថសាស្ត្រមួយរូបទៀត ។ វាជួយឱ្យរក ឃើញឡើងវិញនូវសុខមាលភាព។ យ៉ិនស៊ិននៅស៊ីបេរីជារុក្ខជាតិប្រឆាំងរោគតប់ប្រមល់យ៉ាងពូកែស័ក្តិសិទ្ធិបំផុត ដោយវាជួយលើកកម្លាំង និងជួយដល់ចំណង់ផ្លូវភេទ។
យ៉ិនស៊ិនឈ្មោះជា អក្សរឡាតាំង PA-NAX GINSENG គឺជាមើមដែលជនជាតិចិននិយមប្រើប្រាស់ចាប់តាំងពី៤០០០ឆ្នាំមកហើយ ។ មានរុក្ខជាតិជួយដល់ចំណង់ផ្លូវភេទមួយទៀតដែលភាសាចិនហៅថា SCHIZANDRA មានន័យថា «រុក្ខជាតិមានរសជាតិ៥» ជារុក្ខជាតិមួយទៀតជួយដល់ចំណង់ផ្លូវភេទ ដែលប្រើប្រាស់ច្រើនក្នុងឱសថបុរាណចិន ដើម្បីជួយដល់មនុស្សមានបញ្ហាផ្លូវភេទ ។ ការប្រើ SCHI-ZANDRA នឹងជួយជាពិសេសដល់ការបង្កើនទឹកកាម ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes