សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 15, 2012

មួយថ្ងៃ​កើត​​មាន​អគ្គិភ័យ​​ពីរ​កន្លែង​​ក្នុងរាជធានីភ្នំពេញ ​ពុំមាន​ប្រភព​ច្បាស់​លាស់​បញ្ជាក់​ពីមូលហេតុ​

ទិដ្ឋភាព​ក្រោយ​គ្រោះ​អគ្កិភ័យនៅសង្កាត់​ច្បារអំពៅ​ទី​២
ទិដ្ឋភាពសមត្ថ​កិច្ច​និង​​ក្រុម​ពន្លត់​​​​​​អគ្គិភ័យ​កំពុង​បាញ់
ទឹក​ពន្លត់​អគ្គិភ័យ​​ដែលកំពុង​​ឆាបឆេះ​​​រោង​បាយ​នៃ​ភូមិ​គ្រឹះ​

រាជធានីភ្នំពេញ​​​​ ៖ ​​លំនៅឋានចំនួន​​​២​កន្លែង​​​ត្រូវ​​​​អគ្គិភ័យ​​ឆាបឆេះ​​​យ៉ាង​សន្ធោសន្ធៅ​​​​ដែលករណីទី​១​​បណ្តាល​ឱ្យ​​​​រោង​បាយ​​មួយខ្នង​​​ធំ ​ឆេះ​ហ្មត់ រួច​​​​រាល​ដាល​​ឆេះ​​ដល់ភូមិ​​​​គ្រឹះ​មួយខ្នង ​​ខូចខាត​​ស្ទើរទាំង​ស្រុង​ដែរ​ ឯករណី​មួយទៀត​​បណ្តាល​ឱ្យ​​លំនៅឋាន​មួយ​ខ្នង​​ និងទ្រព្យ​សម្បត្តិ​​​​​មួយចំនួនត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​។​ ជុំវិញហេតុការណ៍​​​​​​ខាង​លើ​​នេះ​ បើ​តាម​ប្រភព​ព័ត៌មាន​​​​នៅ​កន្លែង​កើតហេតុ​​​ទី​១ បាន​ឱ្យដឹង​ថា ​​ដំបូង​ឡើយ​​អណ្តាត​ភ្លើង​​​​​ឆាបឆេះ​ចេញ​ពីរោង​បាយ​​​ក្នុងភូមិ​គ្រឹះ​​លោក​​នាក់ សុវណ្ណារី ​​​អភិ​បាល​ក្រុង​កំពត ​​មាន​ទីតាំង​នៅ​​​ផ្ទះលេខ​​​​៣០ ផ្លូវ​​​​លេខ​​​៤៣៤ ​​ក្រុមទី​​១០ ភូមិ​​២ ​សង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន ​​កាលពីវេលាម៉ោង​​​៩ព្រឹក​​ថ្ងៃទី​​១៤ មករា ​​២០១២ ​​​​បណ្តាល​​ឱ្យ​​​​រោង​បាយ​​​មួយ​ខ្នង​​​​ធំ និងទ្រព្យសម្បត្តិ​​​​​​ សម្ភារ​ផ្សេងៗ​​​​នៅក្នុង​រោង​​បាយ​​​បានទទួលរង​ការ​ខូចខាត​​​អស់ទាំង​ស្រុង​តែម្តង​។​

​​ក្នុងហេតុការណ៍ដដែលនេះ​​​​​ អណ្តាត​ភ្លើង​​បាន​​បន្ត​​​​រាល​ដាល​​​​ឆ្លងដល់​​​ភូមិ​​គ្រឹះ​ដែល​ស្ថិត​ក្នុង​​​បរិវេណ​​​នៃដីឡូត៍​​​​ជាមួយគ្នា​​​ និងជា​កម​្មសិទ្ធិ​​​របស់​ម្ចាស់​តែមួយ​​​ឆេះ​​​​អស់ជាង​​​ពាក់​កណ្តាល​​​​ផងដែរ​។ ​​​​តាមប្រភពព័ត៌មាន​​​​ផ្សេងៗ​​នៅជុំវិញ​​​កន្លែង​កើត​ហេតុ​ខាងលើ​ ​ខ្លះ​​​​​​និយាយ​ថា ​​​អណ្តាត​ភ្លើង​​​​ឆាប​ឆេះ​​​​បណ្តាល​​​មក​ពី​ផ្ទុះ​ធុង​ហ្គាស ។​ ​ប៉ុន្តែ​​​​ករណីនេះ​ម្ចាស់លំនៅ​ឋាន​និយាយ​ថា ​អត់ដឹង​មូលហេតុ​​ច្បាស់​លាស់​​​ទេ​។ ​​​ជុំវិញហេតុការណ៍​​នេះ សមត្ថ​កិច្ច​​​​​បាន​ប្រើ​​​​​ប្រាស់​រថយន្ត​​​​​បាញ់​​​​ទឹក​​​​ចំនួន​​៧​គ្រឿង ​​ប្រើ​ប្រាស់​​​​​ទឹក​អស់​​​​១០ឡាន ទើប​អណ្តាត​​​​ភ្លើង​រលត់​សូន្យសុង​​​​ទៅវិញ​។​

ដោយឡែក ​​​ករណីមួយ​​ទៀត បាន​​កើត​ឡើង​​នៅភូមិ​ដើមស្លែង សង្កាត់ច្បារអំពៅទី​២ ខណ្ឌ​​​មានជ័យ ​​កាលពីវេលាម៉ោង​​​៨​និង​​​​​៣០នាទី​​យប់ថ្ងៃទី​​​១៤ ​មករា ​២០១២ ​​​​នេះ​ដែរ​ បណ្តាល​ឱ្យ​​​​​​លំនៅឋាន​ធ្វើអំពី​​​​ឈើ​​​ប្រក់​ស័ង្កសី​មួយខ្នង​​ដែលមានទំហំ​​​៥ម៉ែត្រគុណនឹង​​​​​​​៩​ម៉ែត្រ ​​ត្រូវ​អណ្តាត​ភ្លើង​​ឆាប​ឆេះ​​​អស់ហ្មត់​​​ទាំង​ស្រុង​តែម្តង​​​ រួមជាមួយ​​ទ្រព្យ​​ស​ម្បត្តិ​​​ជាច្រើន​ផងដែរ​។ ​លំនៅ​ឋាន​មួយ​ខ្នង​​នេះ​ម្ចាស់​ផ្ទះ​​ឈ្មោះ​យ៉ាវ ​​យឺន ​​ភេទ​ប្រុស អាយុ​​៦១​ឆ្នាំ ​។ ចំពោះ​​ការឆាបឆេះ​ ម្ចាស់​ផ្ទះ​និយាយ​ថា ​​​អត់​ដឹង​​​បណ្តាលមកពី​​​​អ្វី ឡើយ​។​

ក្នុង​ហេតុការណ៍​​​​​មានគ្រោះ​​​​​អាសន្ន​នៅ ក្នុង​ភូមិ​​​​សាស្ត្រ​​សង្កាត់​ច្បារអំពៅទី​២ ​នេះ គេ​​​​​សង្កេត​​​​​ឃើញវត្ត​​មាន​​​លោកគួច ចំរើន ​​​អភិ​បាល​​​ខណ្ឌ​មាន​ជ័យ ​ដឹកនាំ​​កម្លាំង​​មន្ត្រី​​​​មូលដ្ឋាន​​ចុះ​ជួយ​អន្តរា​គមន៍​​​​បាញ់​ទឹកពន្លត់​​​​​​​​​រហូត​​​រលត់​​​​សូន្យ​​​សុង៕​​       




កោះសន្តិភាព 

No comments:

Post a Comment

yes