សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 18, 2012

ម្ចាស់សិប្បកម្មកែច្នៃឈើបឹងត្របែកធ្វើការតវ៉ានៅអធិការដ្ឋានរដ្ឋបាលព្រៃឈើ ពេលដែលមន្រ្តីរដ្ឋបាលព្រៃឈើ ដឹកនាំកំលាំងចុះចាប់ឈើ និងបិទសិប្បកម្មពួកគាត់ដោយពុំមានការជូនដំណឹងជាមុន


 ភ្នំពេញ៖ អធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងត្បូងបឹងទន្លេសាប ឬមេព្រៃ បានតម្រូវឲ្យម្ចាស់សិប្ប​កម្ម​កែច្នៃឈើនៅបឹងត្របែក ក្នុងរាជធានីភ្នំពេញ ធ្វើច្បាប់ឲ្យបានត្រឹមត្រូវ។ ការសម្រេចដូច្នេះ បានធ្វើ​ឡើង​ បន្ទាប់ពីក្រុមម្ចាស់សិប្បកម្មកែច្នៃឈើនៅតំបន់បឹងត្របែក ប្រមាណ ៧០ នាក់ កាលពី​ព្រឹកថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០១២ បានប្រមូលផ្តុំតវ៉ា នៅមុខស្នាក់ការអធិការដ្ឋាន​រដ្ឋបាលព្រៃឈើខាងត្បូង​បឹងទន្លេសាប ដែលស្ថិតនៅផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

ការមកតវ៉ារបស់ម្ចាស់សិប្បកម្មកែច្នៃឈើ នៅបឹងត្របែក  គឺបន្ទាប់ពីមន្ត្រីចម្រុះនៃរដ្ឋបាលព្រៃឈើ និងមន្ត្រីតុលាការ ក្នុងរយៈពេលប៉ុន្មាថ្ងៃនេះ បានចុះចាប់ឈើ និងគ្រឿងឧបករណ៍​នៅក្នុងសិប្ប​កម្មរ​បស់ពួកគាត់ បើទោះបីជារោងសិប្បកម្មទាំងនោះ ជាប់សោក្តី ក៏ត្រូវសមត្ថកិច្ចចម្រុះ កាត់សោទ្វារ​ចូលចាប់ដែរ។

បន្ទាប់ពីបានចូលជួបមន្ត្រីអធិការកិច្ចព្រៃឈើ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ អ្នកស្រី ចាន់ គ្រឹះស្នា ម្ចាស់សិប្បកម្ម នៅបឹងត្របែក បានឲ្យដឹងថា ខាងរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប បានទុកពេលឲ្យម្ចាស់សិប្បកម្មកែច្នៃឈើទាំងអស់ រយៈពេល ១៥ ថ្ងៃ សម្រាប់ធ្វើច្បាប់ត្រឹម​ត្រូវពី​សង្កាត់​រដ្ឋបាលព្រៃឈើ ( មេព្រៃ ) ក្នុងការបើកសិប្បកម្មឈើទាំងនោះ។

អ្នកស្រីបញ្ជាក់ទៀតថា កន្លងមក ច្បាប់បើកសិប្បកម្មនេះ មានតម្លៃ ៥.០០០ ដុល្លារ ដែលជាហេតុ​ធ្វើ​ឲ្យពួកគាត់គ្មានលទ្ធភាព ក្នុងការធ្វើច្បាប់បើកសិប្បកម្មកែច្នៃឈើបានទេ។

ពាក់ព័ន្ធនឹងការធ្វើច្បាប់បើកសិប្បកម្មនេះ អ្នកស្រី ចាន់ គ្រឹះស្នា បានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃ​ឈើខាងត្បូងបឹងទន្លេសាប បានសន្យាថា នឹងទទួលខុសត្រូវធ្វើច្បាប់ឲ្យក្រុមម្ចាស់សិប្បកម្មទាំងអស់ ឲ្យស្របច្បាប់ ដោយគ្មានគិតថ្លៃសេវាអ្វីទាំងអស់។

នៅរសៀលថ្ងៃទី១៦ខែមករានេះពុំអាចទាក់ទងសុំសេចក្តីពន្យល់ពីលោករត្ន័សុវណ្ណារ៉ាប្រធានអធិការកិច្ចរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លសាបបានទេជុំវិញការឡើងមកតវ៉ារបស់ក្រុមម្ចាស់សិប្បកម្មកែច្នៃឈើនៅប្លុកបឹងត្របែកខាងលើនេះ ៕

No comments:

Post a Comment

yes