សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 18, 2012

គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ ប្តឹងនាយកសាលារឿងពុករលួយ

កំពង់ធំ៖​ក្រុមគ្រូបង្រៀននៅក្នុងវិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ ក្នុងខេត្តកំពង់ធំ​បាននាំ​គ្នាដាក់​​​ពាក្យ​​ប្តឹង មកក្រសួង អប់រំយុវជននិងកីឡា ស្នើអោយចាត់វិធានការ ចុះត្រូតពិនិត្យករណីបាត់ប្រាក់​ភីប៊ី សាលាចំនួនជិតបួនលានរៀល​ ដែលត្រូវបាននាយកវិទ្យាល័យ និងមន្រ្តីទីចាត់ការចំនួន ៤ ៥នាក់ យកទៅចាយវាយដោយមិនមានការទទួលខុសត្រូវ។


លោក ជា ប៊ុនឡុង ជាគ្រូបង្រៀននិងជាគណៈកម្មាធិការ ភីប៊ី លោកបានដាក់ពាក្យបណ្តឹង មក​ក្រ​សួង​​អប់រំ កាលពីថ្ងៃច័ន្ទដើមសប្តាហ៏មុន ដើម្បីអោយមន្រ្តីរបស់ក្រសួង ចុះធ្វើអធិការកិច្ច ត្រួត​ពិនិត្យ​ករណី​ចាយលុយខុសខ្ទង់របស់នាយកសាលាខាងលើ។


លោកថា លោកនាយកសាលាឈ្មោះសៅ ភី រួមនឹងគូគន ៤ ទៅ៥ នាក់ ជាមន្រ្តីការិយា​ ក្នុង​វិទ្យា​ល័យ​ ហ៊ុនសែន ស្រះបន្ទាយ​ បានយកប្រាក់ភីប៊ី របស់សាលាចំនួន ៣លាន ៩០ម៉ឺនរៀល​ទៅចាយ​វាយ​គ្មានហេតុផល ដោយមិនបានឆ្លងកាត់គណៈកម្មការភីប៊ី ស្រប​ទៅ ​និង​កិច្ចការផ្ទៃ​ក្នុងដែល​ក្រសួង​ដាក់អោយអនុវត្តនោះឡើយ។

លោកថា ពេលបាត់លុយចំនួនជិត ៤លានរៀលនោះ គណកម្មការភីប៊ីបានសួរទៅនាយក​សាលា​លោក​សៅ ភី និងក្រុមការងារទីចាត់ការនោះ ប៉ុន្តែត្រូវបានមន្រ្តីសាលាទាំងនោះ អះអាងថា យកទៅ​ទិញ​សម្ភារៈសិក្សាសំរាប់ផ្គត់ផ្គង់សាលា ប៉ុន្តែយ៉ាងណានោះ​មិនមាន​សម្ភារះ​សាលា​ដូចដែល​នាយក​សាលា​បាន លើកឡើងនោះទេ។

នាយកសាលា ហ៊ុន សែន ស្រះបន្ទាយ លោក សៅ ភី មិនបានឆ្លើយតបចំពោះសំនួរបស់​អ្នក​ព័ត៌​មាន​​ ដែល​សួរតាមរយះទូរស័ព្ទ ពាក់ព័ន្ឋអំពើពុករលួយខាងលើនោះទេ ដោយលោកបាន​បិទ​ទូរស័ព្ទ​ហើយ​និយាយយ៉ាងខ្លីថា កំពុងជាប់រវល់ប្រជុំ។

លោក ស៊ុន ធុន មន្រ្តីក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សប្រឆាំង សម រង្ស៊ី និងអតីត​ជា​គ្រូ​បង្រៀន​ម្នាក់ នៅក្នុងខេត្តកំពង់ធំបានលើកឡើងថា បញ្ហាអាស្រូវពាក់ព័ន្ឋអំពើ​ពុករលួយ​នៅ​ក្នុង​វិទ្យា​ល័យ ហ៊ុន សែនស្រះបន្ទាយ ក្នុងខេត្តកំពង់ធំ ​មិនមែនទើបកើតឡើងជាលើកទី១ នោះ​ទេ ពោល គឺកើតមានជាច្រើនដងមកហើយ។ លោកថា ការយក​លុយ​សាលាទៅ​ចាយ​វាយ​ខុសខ្ទង់ដូច្នេះ ជាអំ​ពើពុករលួយ ដែលបង្ករអោយសាលាបាត់បង់ទំនុកចិត្តពី លោកគ្រូអ្នក​អ្នកគ្រូ​ ក្រោមឱវាទ និង​បាត់​បង់​ទំនុកចិត្តពីអាណាព្យាបាលសិស្សផងដែរ លើស​ពីនេះវាបាន​បង្ករ​អោយសា លាខ្វះឧបករណ៌​ប្រើ​ប្រាស់​ ឬសម្ភារះសិក្សារបស់សិស្សជាដើម។  

នៅក្រៅពីអំពើពុករលួយនៅក្នុងវិទ្យាល័យហ៊ុន សែនស្រះបន្ទាយ ក៏នៅមានករណីអំពើពុក រលួយ​ជាច្​រើន​ករណីទៀត នៅក្នុងស្ថាប័នរដ្ឋាភិបាល។ ការកើតនូវអំពើពុករលួយ ត្រូវគេមើល ឃើញថា បានឮផ្តើមចេញពីការផ្តល់ប្រាក់បៀវត្ស ពីសំណាក់រដ្ឋាភិបាល នៅមិនអាច​សមល្មម​សំរាប់​ផ្គត់ផ្គង់​ការ​ចំណាយប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយក្រុម គ្រូបង្រៀនបានស្នើទៅក្រសួងអប់រំយុវជន និងកីឡា អោយចាត់​វិធាន​ការ​ពិនិត្យ​​​ករណីពុករលួយខាងលើ ជៀសវាងការកិបកេងថវិកាក្រសួងពីមន្រ្តីពុករលួយ ដូច្នេះ​ទៀត ។ អំពើពុក​រលួយ ជាដើមចម ដែលធ្វើអោយសង្គមក្រីក្រ ៕

No comments:

Post a Comment

yes