សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 3, 2012

សាហាវបាញ់សម្លាប់ និស្សិតជាតិគ្រប់គ្រង ទាំងព្រឹក ប្លន់យកម៉ូតូស្កុបពី

ភ្នំពេញ៖ វាពិតជាសាហាវ គឃ្លើនមិនខ្ចីខ្លាច សមត្ថកិច្ចបន្តិចណាសោះ ក្រុមចោរ ពីរនាក់ជិះ​ម៉ូតូហ្វីណូ បានធ្វើសកម្មភាពបាញ់សម្លាប់ ប្លន់និស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រង​យកម៉ូតូ​ស្កុប​ពី​មួយគ្រឿង នាវេលាម៉ោងជាង៧ព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ នៅមុខផ្ទះលេខ ១៨៦ ផ្លូវលេខ ១០BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ តែយកម៉ូតូមិនបានសម្រេច។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើនេះ ជនរងគ្រោះ ប៉េង រិទ្ធារាជ្យ ភេទប្រុស អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅ​ផ្ទះលេខ១៤បេ ផ្លូវ៤៦៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការ បានជិះម៉ូតូស្កុបពីពាក់ស្លាកលេខ ភ្នំពេញ 1AY-4363 ពណ៌ផ្កាឈូក ចេញពីផ្ទះទៅយកមិត្តភក្តិទៅសាលារៀន។ លុះជិះដល់ផ្ទះមិត្តភក្តិ​ស្ថិតនៅ​ចំណុចកើតហេតុខាងលើស្រាប់ តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូហ្វីណូមកភ្ជង់ និងបាញ់មួយ​គ្រាប់​ក្រោមឆ្អឹងជំនីខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីបាញ់ជនរងគ្រោះស្លាប់ហើយ ក្រុមជនល្មើសបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួន តែត្រូវ​បានប្រជា ការពារភូមិដេញតាម ដោយភ័យពេកក្រុមជនល្មើស បានជិះម៉ូតូជនរងគ្រោះ ទៅបុក​នឹង​ម៉ូតូអ្នកដំណើរ ផ្សេងទៀតនៅក្រោយវត្តសន្សំកុសល បណ្តាលឲ្យដួល ពេលនោះ​ជនល្មើស​បានទុក​ម៉ូតូជនរងគ្រោះចោល ហើយហក់ទៅជិះជាមួយបក្ខពួករបស់វាគេចខ្លួនបាត់តែម្តងទៅ។
យោងតាមសមត្ថកិច្ចបានសន្និដ្ឋានថា កម្លាំងដែលពួកក្រុមជនល្មើសប្រើជាកម្លាំងខ្លីម៉ាកឡុក។
ក្រោយពេលកើតហេតុក្រុមគ្រួសារបានទៅទទួលយកសពជនរងគ្រោះ ទាំងភាពអាឡោះអាល័យ យំយោកបោកប្រាណគួរអាសូរជាទីបំផុត។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានលើកឡើងថា មិនគួរជីវិតរបស់មនុស្សបែរជាផុយស្រួយ ព្រោះ​តែទ្រព្យសម្បត្តិរបស់ខ្លួនបែបនេះសោះ ប្រទេសដែលមានសន្តិភាពទៅហើយ ហេតុអ្វីសន្តិសុខ​បែរ​ជាខ្សោយយ៉ាងនេះ ប្រជាពលរដ្ឋនឹងប្តូរពីភាពតក់ស្លុតព្រោះសង្រ្គាម មកតក់ស្លុតព្រោះ​តែសន្តិសុខ​សង្គមវិញជាមិនខាន ប្រសិនបើសមត្ថកិច្ចនៅតែបណ្តែតបណ្តោយ ឲ្យអាវុធត្រូវបានចរាចរណ៍​យ៉ាង​អនាធិបតេយ្យបែបនេះ  ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS


DAP-NEWS

No comments:

Post a Comment

yes