សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 3, 2012

សមាជិកបក្ស សំខាន់ៗ របស់សម រង្ស៊ី និងសិទ្ធិមនុស្ស ផ្តាច់ខ្លួនចុះចូល ជាមួយប្រជាជន


 Friday, 03 February 2012 07:34 ដោយ ៖ ស៊ាន កុសល-Posted: ID-009


DAP-NEWS

ពោធិ៍សាត់៖ សមាជិកបក្សសំខាន់ៗរបស់គណបក្ស សមរង្ស៊ី និងសិទ្ធិមនុស្ស៥នាក់ទៀតហើយ នៅ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីនិស្ស័យ ដែលរួមរស់ជាមួយគ្នា អស់ជាច្រើនឆ្នាំមកហើយនោះ បាន ប្រកាសផ្តាច់ខ្លួន ចុះចូលជាមួយគណបក្សប្រជាជន។ ពិធីប្រកាសទទួលតំណែងសមាជិកថ្មី របស់ គណបក្សប្រជាជននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២នេះ នៅទីស្តីការ គណបក្ស ប្រជាជនប្រចាំខេត្តពោធិ៍សាត់ ក្រោអធិបតីភាព លោក ស៊ុយ សែម សមាជិកគណៈ កម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា។
សកម្មជនដែលអស់និស្ស័យពីបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ហើយចុះចូលជាមួយ គណបក្ស ប្រជា ជននាព្រឹកនេះ រួមមាន ១. លោក ហេង ចាន់ធួន គណៈកម្មាធិការនាយកក្រុមការងារបក្ស សិទ្ធិមនុស្ស ប្រចាំខេត្តពោធិ៍សាត់, ២.លោក ងួន ប៉ោសេង សមាជិកគណៈកម្មាធិការនាយក គណបក្ស សម រង្ស៊ី ប្រចាំខេត្តពោធិ៍សាត់, ៣. លោក អ៊ុង សាវ៉ាត ប្រធានគណៈកម្មធិការប្រតិបត្តិ គណបក្សសិទ្ធិមនុស្សស្រុកបាកាន, ៤. លោក ឡាក់ ចាន់ជំនិត គណៈកម្មាធិការប្រតិបត្តិ គណបក្ស សិទ្ធិមនុស្ស ប្រចាំស្រុកក្រគរ និងទី៥. លោក ធន់ វ៉ាន់ឌី អតីតប្រធានយុវជនគណបក្សសមរង្ស៊ី ប្រចាំខេត្តពោធិ៍សាត់។
នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃដដែល លោក ឆាយ សារ៉េត ប្រធាគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ បានប្រកាសទទួល និងស្វាគមន៍ ចំពោះសមាជិកថ្មីទាំង៥រូប។
លោក ស៊ុយ សែម បានមានប្រសាសន៍ផងដែរថា ការចុះចូលរបស់សមាជិកថ្មីទាំងអស់ គឺជាការ ចុះចូលដោយស័្មគ្រស្មោះ មិនមែនជាការទិញទឹកចិត្ត ឬផ្តល់តំណែង និងទ្រព្យសម្បត្តិអ្វីនោះទេ។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនគ្មាននយោបាយទិញទឹកចិត្ត សមាជិកបក្សនោះទេ។ 
លោកបានបន្តថា "ការចូលរួមរបស់សមាជិកថ្មី មានន័យថា យើងផ្សារភ្ជាប់បេះដូងជាមួយគ្នា ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាបម្រើដល់ប្រជាពលរដ្ឋទូទាំងប្រទេស"។
លោក ឆាយ សារ៉េតមានប្រសាសន៍ថា "ខ្ញុំសូមស្វាគមន៍ ដោយរីករាយចំពើសមាជិកថ្មីទាំងអស់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយខ្ញុំសង្ឃឹមថា សមាជិកថ្មីទាំងអស់ នឹងមាន ទស្សនៈវិស័យថ្មីៗ ដើម្បីជួយបម្រើដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាជួយអភិវឌ្ឍន៍ ដល់សង្គម ជាតិ ទាំងមូល"។
បន្ទាប់ពីប្រកាសទទួលស្គាល់សមាជិកទាំងអស់ថ្មីទាំង៥រូប បានប្រកាសប្តេជ្ញាចិត្តរួបរួមជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីក ចម្រើនថែម ទៀត៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment

yes