សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 3, 2012

នារីស្អាតម្នាក់ប្រកាសជួលមិត្តប្រុស

ដោយយោងទៅតាមវិបសាយ​ រកគូស្រករមួយនៅប្រទេសចិនបានអោយដឹងថា មាននារីស្អាតម្នាក់បាន ប្រកាសរក មិត្តប្រុស ដោយមានខ្លឹមសារ និង ល័ក្ខខណ្ឌដូចខាងក្រោម ៖
នាងខ្ញុំឈ្មោះ​ KK ខ្ញុំចូលចិត្តមើលការប្រកួតបាល់ទាត់ ប៉ុន្តែខ្ញុំមិនសូវយល់ច្បាស់ពីវាទេ។ ខ្ញុំត្រូវការមិត្តប្រុស រយៈពេល ១ ខែ ដែលមានល័ក្ខខណ្ឌទាំង ១០ ខាងក្រោម ៖
១. អ្នកត្រូវតែជាបុរសពិត ហើយចូលចិត្តមើលការប្រកួតបាល់ទាត់
២. ការងារ ឬក៏ ប្រាក់ខែ មិនសំខាន់នោះទេ
៣. មានអាយុ ចាប់ពី​ ២០​ ដល់ ៤០ ឆ្នាំ
៤. អ្នកត្រូវមើលការប្រកួតណាមួយដែល ខ្ញុំពេញចិត្តមិនអាចប្រកែកបាន ឡើយទោះបីជាមិនចង់មើលដោយ
៥. ចេះចំអិនម្ហូប ហើយចំអិនអោយឆ្ងាញ់
៦. ចេះផឹកគ្រឿងស្រវឹង ហើយ ផឹកបានច្រើន
៧. បើសិនជាអ្នកមកពី សៀងហៃ ខ្ញុំមិនទទួលនោះទេ
៨. ត្រូវធ្វើជាសុភាពបុរស មិនឆេវឆៅ
៩. ចូលចិត្តលេងកីឡា
១០. សំខាន់បំផុត អ្នកត្រូវសម្អាតជើងរបស់អ្នក ២ ដងក្នុងមួយថ្ងៃ ព្រោះខ្ញុំមិនចង់អោយមាន ក្លិនមិនល្អនៅក្នុង បន្ទប់ខ្ញុំទេ។
បើសិនជាអ្នកមានសំណាងអ្នកនឹងត្រូវបានជ្រើសរើស ហើយអ្នកនឹងទទួលបាន ១០០០ យាន់ (158 ដុល្លា) ក្នុងមួយថ្ងៃ។ បើសិនជាចាប់អារម្មណ៍ សូមយក CV ដែលមានភ្ជាប់ជាមួយនឹងរូបថតរបស់អ្នក មកជាមួយផង ផ្ញើរមកកាន់​ KKbest8@sina.cn។
នេះ​ជារូបថតរបស់ខ្ញុំ ៖
តាមរយៈ អត្ថបទខាងលើនេះ បានធ្វើអោយបុរសៗជាច្រើន រំជើបរំជួលយ៉ាងខ្លាំង ចុះប្រិយមិត្តវិញមាន ចំណាប់អារម្មណ៍ដែរឬទេ?

No comments:

Post a Comment

yes